អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋ​ នៅក្នុងឃុំស្វាយចចិប ស្រុកបរសេដ្ឋ

កំពង់ស្ពឺ​ ៖​ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋ​ ព្រមទាំងប្រើប្រាស់គ្រឿងយន្តសម្រាប់ច្រូតកាត់ស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយចចិប ស្រុកបរសេដ្ឋ រួចបន្តដំណើរចុះទៅពិនិត្យផ្ទាំងសិលាចារឹក​ នៅក្នុងវត្តគិរីស្ដេចគង់។

ឆ្លៀតក្នុងឱកាសនោះដ៏មមាញឹកនោះដែរ​ ឯកឧត្តម វ៉ី សំណាង ក៏បានបន្តចុះពិនិត្យស្ថានភាពដំណើរវិវត្តន៍នៃការសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញទៅកាន់ខេត្តព្រះសីហនុ) នៅចំណតទី១ នៃផ្លូវល្បឿនលឿន​ ក្នុងខេត្តកំពង់ស្ពឺ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង