ម៉ូតូចំនួន៣៤គ្រឿងជាអំណោយរបស់សម្តេចក្រឡាហោមសខេងត្រូវបានចែកជូនប៉ុស្តិ៏នគរបាលទាំង៤ស្រុកនិងក្រុង១ក្រោមអធិតីយភាពឯកឧត្តមម៉ុមសារឿនអភិបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ ម៉ៅ តារ៉ា ស្នងការនគរបាលខេត្តស្ទឹងត្រែង!

ស្ទឹងត្រែង៖​ អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម ម៉ុម សារឿន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគល់ម៉ូតូចំនួន៣៤គ្រឿង ដែលជាអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៣៤ឃុំសង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ៅ តារ៉ា ស្នងការនគរបាលខេត្តស្ទឹងត្រែងនិង អង្គភាពជុំវិញខេត្ត លោកអនុប្រធានផែនជំនាញ លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលស្រុកទាំង៤និងក្រុង១ លោកនាយប៉ុស្តិ៍នគរបាលស្រុក ក្រុង និងកងកម្លាំងអន្តរាគមន៍។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្ដខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបីកន្លងមកកម្លាំងនគរបាលទាំងអស់ បានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួន ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ លោកបានបញ្ជាឲ្យកម្លាំងទាំងអស់ដាច់ខាតត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ដើម្បីឲ្យដំណើរការបោះឆ្នោតដ៏ធំមួយនេះដំណើរការយ៉ាងរលូន។

ក្នុងឱកាសប្រគល់ម៉ូតូនេះដែរបានថ្លែងផ្តាំផ្ញើដល់អស់លោកជានាយប៉ុស្តិ៍ ត្រូវចេះថែរក្សាម៉ូតូនេះឲ្យបានល្អដើម្បីប្រើប្រាស់ បានយូរអង្វែងក្នុងការធ្វើដំណើរចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន គ្រប់គ្រង រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ហើយត្រូវកាត់បន្ថយចំណុចអសកម្ម និងយកចិត្តទុកដាក់បម្រើសេវាជូនបងប្អូនប្រជាពរដ្ឋ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមម៉ុមសារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៏សំណេះសំណាលទៅកាន់នគរបាលទាំងអស់នៅក្នុងកម្មវិធីផ្តល់ម៉ូតូចំនួន៣៤គ្រឿងទៅប៉ុស្តិ៏រដ្ឋបាលនគរបាលឃុំសង្កាត់ទាំង៤និងក្រុង១ ត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យខានតែបាន ដើម្បីឲ្យដំណើរការបោះឆ្នោតដ៏ធំមួយនេះ៕ឡុងកាន់សំនៀង

អត្ថបទដែលជាប់ទាក់ទង