ឯកឧត្តម​ ស​ ថេត​ អញ្ជេីញជាអធិបតី​ ក្នុងពិធីបែកចែកភារកិច្ច ទទួលខុសត្រូវដល់ស្នងការរងចំនួន ៦រូប និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី​ ក្នុងពិធីបែកចែកភារកិច្ច ទទួលខុសត្រូវដល់ស្នងការរងចំនួន ៦រូប និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងប្រគល់លិខិតបង្គាប់ការផ្ទេរភារកិច្ច-ប្រគល់ភារកិច្វ តាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោក លោកស្រី នាយការិយាល័យ លោកអធិការខណ្ឌទាំង១៤ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមស្នងការបានធ្វេីការសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំជាច្រេីនដល់កម្លាំងថ្មី​ ដែលត្រូវទទួលភារកិច្ចទៅបម្រេីការងារតាមអង្គភាពរៀងៗខ្លួន ឯកឧត្តមបានបញ្ជាក់បន្ថែមថា​ កងកម្លាំងទាំងអស់ ត្រូវតែមានវត្តមានមកបំពេញភារកិច្ចជាប្រចាំ ត្រូវគោរពអោយបាននូវវិន័យកងកម្លាំង ផ្តល់សេវា និងបម្រេីប្រជាពលរដ្ឋអោយបានល្អ ជាពិសេសគឺធានា ការពារអោយបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង