ថវិកា ១២លានរៀល និងសម្ភារៈឧបត្ថម្ភដោយក្រុមហ៊ុនម៉ូតូហុងដា សាខាខេត្តព្រះវិហារ ត្រូវបានប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ
ព្រះវិហារ ៖ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគមូលនិធិ និងសម្ភាៈរជូនដល់ មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ដែលរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុនម៉ូតូហុងដាសាខាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កុមារា កុមារី ជាកុមារកំព្រាខេត្តជាច្រើនរូប។
ឯកឧត្តម បានផ្តាំផ្ញើតដល់ម៉ែដោះ ត្រូវគ្រប់គ្រងថែរក្សាកូនៗក្នុងបន្ទុកឲ្យបានល្អប្រសើរ ដោយផ្តល់អាហារូបត្ថម្ភ និងអប់រំណែនាំដល់ក្មួយៗទាំងផ្លូវកាយ និងផ្លូវចិត្តឲ្យបានល្អ។ ចំពោះក្មួយៗទាំងអស់ត្រូវខិតខំព្យាយាមសិក្សាសិក្សារៀនសូត្រ ធ្វើខ្លួនជាកូនល្អ សិស្សល្អ ស្តាប់ដំបូន្មានម៉ែដោះ លោកគ្រូ អ្នកគ្រូ និងត្រូវចៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ព្រមទាំងអំពើរអបាយមុខផ្សេងទៀត និងត្រូវចូលរួមគោរពច្បាប់ឲ្យបានល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត ៕