រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុំទូកសាកល្បង

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុំទូកសាកល្បងរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ គណៈអភិបាល ឯកឧត្ដម លោកជំទាវ ប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីមន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ និងបងប្អូនកីឡាករ កីឡាការិនី ចំណុះទូកយ៉ាងច្រើនកុះករ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង