លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ប្រជុំផ្សព្វផ្សាយ​អនុសាសន៍​ ដឹកនាំដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​

ខេត្តស្វាយរៀង​ ​៖​​ បន្ទាប់ពីកម្មវិធីគោរពទង់ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា​​ បានរួចរាល់ នៅព្រឹក​ថ្ងៃចន្ទ​ ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩នេះ​ លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាល​ខេត្ត បានត្រួតពិនិត្យកម្លាំង​ ព្រមទាំងផ្សព្វផ្សាយអនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់​ កាលពី​ថ្ងៃទី០៣​ ខែវិច្ឆកា​ ឆ្នាំ២០១៩ របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ព្រមទាំងបានដាក់​បទបញ្ជាអោយកម្លាំងនគរបាលទាំងអស់​ គ្រប់អង្គភាពត្រូវតែមានមុខ​ ១០០%​ ហេីយនៅកន្លែង​ ២៤/២៤ម៉ោង​ ដេីម្បីត្រៀមអន្តរាគមន៍​។ ចូលក្នុងឱកាសនោះ​ រួមមានលោកស្រីស្នងការរង លោកអនុប្រធានសេនាធិការ​ លោកអនុប្រធានការិយាល័យកណ្តាល​ លោក​ លោកស្រីនាយ​ នាយរងការិយាល័យ​ នាយ​ នាយរងផ្នែក​ និងកងកម្លាំងនគរបាល​ខេត្ត​ សរុបវត្តមាន​ ២៤៩​នាក់​៕

អត្ថបទដែលជាប់ទាក់ទង