ក្រសួងយុត្តិធម៌​ នឹងបេីកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក នៅថ្ងៃស្អែកនេះ​ ទី២១​ ខែតុលា​ ឆ្នាំ​២០១៩​​

ភ្នំពេញ​ ៖ នៅរសៀលម៉ោង​ ២:៣០ ថ្ងៃច័ន្ទ​ ទី២១ ខែតុលា ឆ្នាំ២០១៩​ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០~១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ , លើបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី~ខេត្ត ចំនួន​ ២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ៥១២នាក់ (ស្រី ៥៨នាក់) ។

អត្ថបទដែលជាប់ទាក់ទង