សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរង និងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ៕