ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំស្តីអំពីការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពេី លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំស្តីអំពីការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពេី លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងទទួលការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានមានប្រសាសន៍សរសេីរដល់កម្លាំងតាមបណ្តាខណ្ឌទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈកាលកន្លងមក ដោយបានធ្វេីអោយបទល្មេីសមានការថយចុះជាង៣០% បេីធៀបទៅនឹងខែសីហា ជាពិសេសបទល្មើសដែលកេីតឡេីង គឺត្រូវបានកម្លាំងបង្ក្រាបបានទាន់ពេលវេលា រួមជាមួយនោះដែរ សមាជិកនៃអង្គប្រជុំ លោកអធិការតាមបណ្តាខណ្ឌ បានចូលរួមជាមតិយោបល់ទៅនឹងការងារដែលបានអនុវត្តជាក់ស្តែង បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាផែនការមួយចំនួនដែលត្រូវអនុវត្តបន្ត។
ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុឹម យ៉ាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់កម្លាំងទាំងអស់ ដែលបានអនុវត្តការងារទទួលបានលទ្ធផលយ៉ាងល្អ និងមានមតិយោបល់ណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ត្រូវធ្វេីយ៉ាងណា ដេីម្បីចូលរួម បង្ការ ទប់ស្កាត់រាល់បទល្មេីសនានាកុំអោយកេីតមានឡេីង ជាពិសេសណែនាំអោយមានការសហការគ្នាអោយបានល្អ និងខិតខំបន្ថែម ដេីម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសេីរឡីងថែមទៀត៕