ប៉ូលិសម្នាក់បម្រើការងារនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ដោយប៉ូលីសនាយរងការិយាល័យម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ មានតួនាទីជានាយរងការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុផងដែរហើយក៍ដុតដៃដុតជើងដើម្បីរកអោយឃើញថាមូលហេតុអ្វីបានជាប៉ូលីសនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាញ់សម្លាប់ខ្លួនឯងបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង