កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឆ្មក់បង្រ្កាបការជួញដូរគ្រឿងញៀន ក្នុងផ្ទះសំណាក់ ឡេសុីហ្វីស ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បេីកការស្រវជ្រាវឈានដល់ការបង្រ្កាបករណីជួញដូរនៅសារធាតុញៀញដោយខុសច្បាប់ ។
ប្រតិបត្តិការនេះបានធ្វេីឡេីងនៅវេលាម៉ោង5 និង10នាទីល្ងាច ថ្ងៃសុក្រ ទី06 ខែកញ្ញា ឆ្នាំ2019 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ81 ត្រង់ចំណុចផ្ទះសំណាក់មួយកន្លែងមានយីហោ ផ្ទះសំណាក់ ឡេសុីហ្វីស ក្នុងសង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងការបង្រ្កាបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 08នាក់(ស្រី3) ជនសង្ស័យទី1មានឈ្មោះ ផៃ គគន្ធី ភេទ្រស្រីអាយុ39ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់
2. ឈ្មោះ ឈួន ថាភេទ្រប្រុស អាយុ33ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់លេខ003 មុខរបរជួញដូរគ្រឿងញៀន
3. ឈ្មោះ ម៉ាក់ សុវត្ថិ ភេទ្រប្រុសអាយុ29ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកេីតហេតុខាងលេី មុខរបរអ្នកមេីលការខុសត្រូវ
4. ឈ្មោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទ្រប្រុសអាយុ28ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកេីតហេតុ មុខរបរសន្តិសុខ។
5. ឈ្មោះ ឡេន មករា ភេទ្រប្រុសអាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរមេីលការនៅផ្ទះសំណាក់ គីមសួរ
6.ឈ្មោះ ទុំ សុភាព ភេទ្រប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ។
7. ឈ្មោះ ឡុង ស្រីម៉ៅ ភេទ្រស្រីអាយុ25ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ គ្មានមុខរបរ
8. ឈ្មោះ ទុន ចរិយា ភេទ្រស្រីអាយុ29ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
វត្ថុតាងរួមមាន
1.ម្សៅក្រាមសរថ្លាសង្ស័យជាគ្រឿងញៀនចំនួន14កញ្ចប់។
2.កាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាក។
3.ដាវកែច្នៃនឹងកាំបិតចំនួន03ដេីម។
4.ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
5.ឧបករណ៍ប្រេីប្រាប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាមត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងនឹងចាត់ការបន្តតាមនិតិវិធីច្បាប់។
ក្នុងការបង្រ្កាបបទល្មេីជាក់ស្ដែងនេះ ប្រជាពលរដ្ឋបានកោតសរសេីនិងពេញចិត្តបំផុតចំពោះលោកវរៈសេនីយ៍ឯក ទៀង ចាន់សារ ជាអធិការខណ្ឌដូនពេញ ដែលកន្លងទៅនេះ លោកអធិការបានចង្អុលបង្ហាញនិងដឹកនាំកម្លាំងចុះបង្រ្កាបរបទល្មេីសដែលកេីតឡេីងក្នុងមូលដ្ឋានដោយមិនញញឺតដៃ៕