ទីតាំងល្បែងសុីសង ភ្នាល់ប្រដាល់ តាមទូរទស្សន៍ដុះស្លែ សង្ស័យ សមត្ថកិច្ចមូលដ្ឋាន ដេកលក់អស់ហេីយមេីលទៅ បានជាគ្មានអេីពេីសូម្បីតែបន្តិច!

ភ្នំពេញ៖ ហាងកាហ្វេមួយកន្លែង មានបង្កប់ល្បែងសុីសងភ្នាល់ប្រដាល់តាមទូរទស្សន៍ ស្រែកហូរកញ្រៀវអូរអរ យ៉ាងអាណាធិបតេយ្យ ចំណែកសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាគ្មានអេីពេីចំពោះទីតាំងខាងលេីនេះ សូម្បីតែបន្តិច ឬមួយសម្ថតកិច្ចពាក់ព័ន្ធ ទទួលបានការសែនព្រេនពីទីតាំងខាងលេីនេះ ទេីបបានជាគ្មានចំណាត់ការចុះបង្រ្កាបទីតាំងល្បែងខាងលេីនេះសោះ។

ទីតាំងខាងលេីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ជុំវិញទីតាំងខាងលេីនេះ បានប្រាប់អ្នកយកព័ត៌មានយើងថា ទីតាំងល្បែងសុីសងខាងលេីនេះ បានបេីកលេងជារៀងរាល់ថ្ងៃតែម្ដង ពិសេសគឺថ្ងៃសៅរ៍ អាទិត្យ ដែលមានការភ្នាល់ចាក់ប្រដាល់ សុីសង នឹងស្រែកហូរកញ្រ្ចៀវអូរអរ រំខានគេឯង យ៉ាងអាណាធិបតេយ្យ។

ប្រភពដដែលបន្តទៀតថា ទីតាំងខាងលេីនេះ បេីកលេងយ៉ាងដុះស្លែរតែម្ដង ប្រមាណជា5ទៅ6ឆ្នាំមកហេីយ មិនដែលឃេីញមន្រ្តីអាជ្ញាធររូបណាអេីពេីនឹងទីតាំងល្បែងនេះឡេីយ សង្ស័យតែអជ្ញាធរពាក់ព័ន្ធដេកលក់អស់ហេីយមេីលទៅ បានជាគ្មានចំណាត់ការ ព្រមទាំងបេីកដៃឲ្យទីតាំងខាងលេីនេះលេងល្បែងសុីសងភ្នាល់ចាក់ប្រដាល់ស្រែកហូរតាមអំពេីចិត្តបែបនេះ។

ទីតាំងល្បែងស៊ីសងចាក់ភ្នាល់ប្រដាល់នេះ ហាក់បីដូចជាផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវលុបបំបាត់ទីតាំង ល្បែងស៊ីសង ចាក់ភ្នាល់លុយកាក់ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានអោយមានប្រសិទ្ធិភាព។

ពលរដ្ឋសំណូមពរ ដល់ លោក ជា ពីសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ សូមជួយបង្ក្រាបទីតាំងល្បែងចាក់ភ្នាល់ប្រដាល់តាមទូរទស្សន៍ ទីតាំងខាងលើនេះផង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឲ្យបាននូវបទល្មើសផ្សេងៗនៅក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង