ធ្លាប់តែប្រកែកថារូបកាត់ ត ឥលូវស្រីស្នេហ៍របស់​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង ព្រមសារភាព ក្រោយសង្ឃចង់ដោះដៃ…..

ភ្នំពេញ៖ រឿងរ៉ាវព្រះសង្ឃលួចលាក់មានស្រីស្នេហ៍ ខុស​វិន័យ ចាក​សិក្ខាបទ ផ្ទុះរឿងអាស្រូវពេញបណ្តាញសង្គម Facebook ហើយប្រកែកថាមិនស្គាល់គ្នា និងប្រកាសថារូបថតទាំងអស់គឺជាការកាត់ ត ដើម្បីធ្វើបាបលោកតែប៉ុណ្ណោះនោះ ពេលនេះស្រីស្នេហ៍របស់ ព្រះចៅអធិការ​វត្តពោធិ៍​ចិន​តុង ដែលធ្លាប់តែប្រកែកថាគ្មានទំនាក់ទំនងនឹងគ្នា ហើយមិនស្គាល់គ្នាថែមទៀតនោះ ឥឡូវនេះបានសារភាពនិងទម្លាយការពិត ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលម្តងទៀត។

ព្រះចៅអធិការ​វត្តពោធិ​ចិន​តុង ព្រះនាម ភិក្ខុ (វ៉ា​ន វ​ន្នី )ត្រូវបានអាជ្ញាធរ និង​មន្ដ្រី​ជំនាញ បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ ក្រោយ​ពីមានការ​បែកធ្លាយ​រូបភាព​មិន​ប្រក្រតី នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនេះ ដោយមានការចូលរួមក្រោមអធិបតីភាព ព្រះ​ធម្ម​បញ្ញា​(មុនី សែ​ម សុភា) ព្រះ​អនុគណ​ស្តីទី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​សង្ឃ និង​ភាគី​ពាក់ព័ន្ធ នៅ​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

គេនៅចាំបានថាកាលគ្រានោះ (ភិក្ខុ វ៉ា​ន វ​ន្នី) បាន​មាន​សង្ឃ ដីកាថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវ​បាន​គេ​កាត់ត ដើម្បី​បង្អួច​កិត្តិយស​របស់​ព្រះ​អង្គ និង​តម្លៃ​ព្រះពុទ្ធ​សាសនា​ ខណៈដែលកញ្ញា (លប ធីតា) ដែលជាម្ចាស់រូប ថានាងពុំ​មាន​ទំនាក់ទំនង អ្វី​ជាមួយ​លោក សង្ឃអង្គនេះទេ ហើយ​រូបថត​ទាំងនោះ ក៏​មិនមែន​ជា​ការ​ពិត​ដែរ គឺ​អ្នក​ដែល​បង្ហោះ​នោះ មាន​ចេតនា​បរិហារកេរ្តិ៍​បង្អួច​កិត្តិយស​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ។

ស្រាប់តែថ្មីៗនេះកញ្ញា (លប ធីតា) ដែលមាន Facebook ឈ្មោះថា Jou Mary បានទម្លាយរូបថត(ភិក្ខុ វ៉ា​ន វ​ន្នី) ជា មួយនឹងសារមួយឃ្លាថា៖“អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅតែឥឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាប់ហើយមែនបង អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ អគុណព្រំលិខិតដែលធ្វើបាបខ្ញុំ កំសត់កំរ៉ជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបង្ហារជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត” ដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាកាលគ្រាមុននាងបានបដិសេធចំពោះរូបថត និងទំនាក់ទំនងជាមួយ (ភិក្ខុ វ៉ា​ន វ​ន្នី )ថាមិនធ្លាប់ស្គាល់គ្នា ប៉ុន្តែស្រាប់តែឥលូវបែរជាប្រើពាក្យអូនបងពេញៗមាត់ទៅវិញ ក្រោយពេលខាងប្រុសដោះដៃ៕

អត្ថបទដែលជាប់ទាក់ទង