ឯកឧត្តម ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធាន យុវជនគណបក្សប្រជាជនខេត្តកំពត និងឯកឧត្ដម ភុន សារពេជ្រ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចុះជួបប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៥ គ្រួសារ

កំពត ៖ ព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធាន យុវជនគណបក្សប្រជាជនខេត្តកំពត និងឯកឧត្ដម ភុន សារពេជ្រ ជាសមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងក្រុមការងារយុវជន ស្រុក ឃុំ ភូមិបានចុះជួបប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៥ គ្រួសារ។

ក្នុងមួយគ្រួសារៗទទួលបានអង្ក១បាវ ទឹកត្រី១យួរ ទឹកសាអ៉ីវ១យួរ មី១កេះ សាប៊ូ១គក១ កញ្ចប់ សារ៉ុង ១ នោះមានពិការភាពចំនួន២រូបក្នុង១រូបៗទទួលបានរទេះរុញ១ អង្ក១បាវ ទឹកត្រី១យួរ ទឹកសាអ៉ីវ១យួរ មី១កេះ សាប៊ូ១គក១ កញ្ចប់ សារ៉ុង ស្ថិតនៅភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ហើយលោកយាយ លោកជំទាវ ចំនួន ៣៥នាក់ម្នាក់ៗ ទទួលបានថវិកា ១០. ០០០រៀល និងសារ៉ុងមួយ លោកមេភូមិនិងអនុភូមិចំនួន៣នាក់ម្នាក់ៗទទួលបានថវិកា ២០. ០០០រៀល។

បញ្ជាក់ថារទេះរុញទាំងនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៕

អត្ថបទដែលជាប់ទាក់ទង