ឃាត់ខ្លួនជនសង្ស័យពី២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនក្នុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖នៅថ្ងៃទី៣១ ០៧ ២០១៩ វេលាម៉ោង២២ម៉៣០នា ក្រុមទី១៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំលាំងចំរុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានដាក់ការសង្ស័យជនបីនាក់ជិះម៉ូតូមួយគ្រឿងហើយបានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀនមួយកញ្ចប់ ហើយបក្សពួកម្នាក់បានរត់គេចបាត់នៅសល់ពីនាក់
ជនសង្ស័យដែលកំលាំងចំរុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនពីបទរក្សាខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យមាន១/ឈ្មោះឈីម វីត ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅ មិនពិតប្រាកដ មុខរបរ ជាងសំណង់
២/ឈ្មោះទិត្យ ទិព្វ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មុខរបរលក់មីឆា។
វត្ថុតាងដកហូតបានរួមមាន ៖ ១/ម្សៅក្រមសរថ្លាមួយកញ្ចប់តូច ។
២/ម៉ូតូមួយគ្រឿងម៉ាកC១២៥ស៊េរី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CK៥០៧៦។
៣/ទូរស័ព្វចំនួនបីគ្រឿង ១ម៉ាកវីហ្វូន ២ម៉ាកអូប៉ូ ៣ម៉ាកស្រូប៉ូ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនលួននៅអធិការដ្ឋាននគបាលឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ (ដោយ ផា នេត )