គួរឲ្យអាសូរណាស់ បុរសម្នាក់ ត្រូវបានរថយន្តដឹកដែក បុកស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

ភ្នំពេញ៖ គួរឲ្យអាសូរណាស់ បុរសម្នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកឡែត ដឹកគ្នាបីនាក់ ពីជើងមកត្បូង តាមបណ្ដោយផ្លូវជាតិលេខ៣ ខណៈពេលមកជិតដល់នឹងក្លោងទ្វារវត្តព្រៃស្ពឺ ក៍មានរថយន្តកង់ដប់ដឹកដែក១គ្រឿង បើកបរពីត្បូងមកជើងយ៉ាងលឿន រួចក៍ជ្រុលទៅបុកនឹងម៉ូតូឡែត១គ្រឿង ដែលជិះដឹកគ្នាបីនាក់ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ខ្ទាតចូលទៅចូលក្រោមរថយន្តត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗរីឯបុរសពីនាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ចំណែកអ្នកបើកបរររថយន្តបង្ករ បានរតើគេចខ្លួនរលួនបាត់ស្រមោល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣៥នាទីយប់ត្រូវនឹងថ្ងៃទី១៩ខែកក្ដដា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៏មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតណ៍គេបានឃើញបុរសបីនាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីឡែតពណ៍សលាយទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ-1FA3875ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនដោយផ្លូវងងឹតគ្មានភ្លើងផងនោះក៍ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តកង់ដប់ដឹកដែក១គ្រឿងពាក់ស្លាកលេខព្រះសីហនុ 4A-3447 បើកបរបញ្រ្ចាស់ទិសដៅគ្នា មកបុកចំពីមុខពេញទំហងរីឯម៉ូតូរបស់ជនរងគ្រោះវិញបានខូចខាតអស់ទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ធាន ក៍បានចុះមកដល់ដើម្បីធ្វើការវាស់វែងនឹងលើកសកសពនឹងម៉ូតូមកដាក់ខាងផ្លូវរង់ចាំ សាច់ញាតិ មកទទួលយកតែមិនឃើញ សមត្ថកិច្ចក៍បានប្រគល់សាកសពទៅឲ្យរថយន្តសាម៉ុយដឹកមកតម្កល់ទុក្ខនៅវត្តទឹកថ្លាសិន រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែករថយន្តបង្ករនឹងម៉ូតូរបស់ជនរងគ្រោះវិញ សមត្ថកិច្ចយកមករក្សាទុកនៅអធិការខណ្ឌពោធិសែនជ័យ រងចាំដោះស្រាយគ្នានៅពេលក្រោយ។អត្ថបទ៖ហេង វុត្ថា

អត្ថបទដែលជាប់ទាក់ទង