ស្រ្តីមានមានវិបត្តិក្នុងគ្រួសារនាំកូនតូចបំរុងលោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន
ភ្នំពេញៈស្រ្តីរូបស្រស់ម្នាក់មានវិបត្តិក្នុងគ្រួសារបានដឹកដៃកូនតូចឡើងលើបង្កាន់ដៃស្ពានជ្រោយចង្វារបំរុងលោតទឹកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្ញើលកើតឡើងដល់បងប្អូនដែលធ្វើដំណើរលើស្ពានជួយឃាត់ទាន់។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ៣នឹង០០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្រ្តីខាងលើដឹកដៃកូនប្រុសដើរឡើងលើស្ពានខណៈមកដល់ចំណុចកើតហេតុមិនដឹងថាស្រ្តីខាងលើមានវិបត្តអ្វីនោះទេបានឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវបានកូនតូចចាប់ទាញអាវមិនអោយលោតហើយត្រូវបានប្រជាពលរដ្ឋឃើញនាំគ្នាចាប់ឃាត់អោយចុះមកវិញនិយាយលង់លោមកុំអោយសម្លាប់ខ្លួនបន្តទៀត។
ស្រ្តីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រវបានស្គាល់អត្តសញ្ញាណទេ មានវ័យប្រហែលជាង៣០ឆ្នាំនឹងកូនប្រុសតូចអាយុ៦ឆ្នាំ ចំពោះមូលហេតុដែលស្ត្រីខាងលើមកលោតទឹកសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារប្តីមានស្រី។
ក្រោយមកប្ដីស្រ្តីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបានមកដល់និយាយលង់លោមប្រពន្ធនឹងកូនអោយឡើងជិះ ឡានដឹកត្រឡប់យកទៅផ្ទះវិញ៕