បាត់រថយន្តជិត ២ឆ្នាំ ហើយស្រាប់តែប្រទះឃើញរថយន្តនៅយានដ្ឋានមួយកន្លែង ក្នុងខណ្ឌមានជ័យ ក៍បានរាយការទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍

ភ្នំពេញ៖ ស្រ្តីម្នាក់បានបាត់រថយន្តអស់រយៈពេលជិត ២ឆ្នាំមកហើយ ក៏ស្រាប់តែបានប្រទះឃើញនៅកន្លែងយានដ្ឋានមួយកន្លែង រួចក៏រាយការណ៍ទៅឲសមត្ថកិច្ចឲជួយអន្តរាគមន៍បង្កការភ្ញាក់ផ្អើលតែម្តង​ កាលវេលាម៉ោង៥​ និង​១៥នាទី​ រសៀលថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានគ្មានយីហោ តាមផ្លូវ៩០ ស្ថិតនៅ​ ក្នុង​សង្កាត់បឹងទំបឹងទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ៕

ម្ចាស់រថយន្ត​ ដែលបាត់មានឈ្មោះ​ យាន ណាវី អាយុ៣០ឆ្នាំ មុខរបរបើកហាងលក់សាប៊ូ CS ស្នាក់នៅផ្ទះលេខ២៧BEo ផ្លូវ២៨២ សង្កាត់កេងកងទី១ ខណ្ឌចំការមន។ ស្រ្តីរូបនេះ បានប្តឹងឈ្មោះ សារឿង សំណាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ពុំស្គាល់ទីលំនៅពីបទ ឆបោករថយន្តម៉ាកមីនីខប់ភើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-5970 នៅចំណុចផ្ទះលេខ២៧BE០ ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់។

តាមការរៀបរាប់​ របស់ស្រ្ដីរង​គ្រោះ​ ឈ្មោះ​ យាន ណាវី ជាម្ចាស់រថយន្ដ​ បានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យដែលជាមិត្តភ័ក្ររបស់ប្តី អានិកជនសាំងហ្គាពួរ បានឆបោករថយន្តរបស់គាត់ ហើយបានទារយកសោរថយន្តថា យកទៅចម្លង ហើយក៏បាត់ដំណឹងរហូត។ ក្រោយមកទំនាក់ទំនងតាមទូរស័ព្ទមិនចូល ក៏សំរេចចិត្តបានដាក់ពាក្យបណ្ដឹងនៅនគរបាលរដ្ឋបាលបឹងកេងកងទី១ ដើម្បីស្រាវជ្រាវចាប់ជនបង្កមកចាត់ការតាមផ្លូវច្បាប់។ លុះដល់បច្ចុប្បន្ននេះ ក៏ប្រទះឃើញនៅយានដ្ឋានខាងលើ ទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ។

ក្រោយ​ពី​មានការភ្ញាក់​ផ្អើល​ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជាក់ថា ដោយយោងតាមពាក្យបណ្ដឹងជនរងគ្រោះ កម្លាំងបានសហការជាមួយនគរបាលរដ្ឋបាលបឹងទំពុនទី១ ខណ្ឌមានជ័យ និងជាមួយម្ចាស់យានដ្ឋាន ជួសជុលរថយន្ត ដើម្បីដកហូតរហូតយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌ ជាបណ្ដោះអាសន្នសិន រង់ចាំការស្រាវជ្រាវរកបុរសជនសង្ស័យ ដែលជនរងគ្រោះប្ដឹង ដើម្បីបំភ្លឺ វាជាការពិត ឬក៏ការយល់ច្រឡំ ដែលអាចទិញរថយន្តពីអ្នកផ្សែង ក៏មិនទាន់ដឹងច្បាស់ដែរ។ សង្ឃឹមថា អ្នកដែលយករថយន្តមកជួសជុលនៅយានដ្ឋានចូលខ្លួនប្រសិនមិនពិត៕

អត្ថបទដែលជាប់ទាក់ទង