គួរឲ្យអាសូរណាស់! នារីវ័យ១៩ឆ្នាំម្នាក់ដាច់ចិត្តចងក បញ្ចប់ជីវិតចោលប្ដីទេីបនឹងរៀបការហេីយថ្មីថ្មោង

ភ្នំពេញ៖ ប្ដីប្រពន្ធ១គូទេីបតែនឹងរៀបការហេីយបានជាងមួយខែ ស្រាប់តែនារីជាប្រពន្ធខឹងនឹងប្ដីស្ដីបន្ទោសថា គិតតែពីលេងហ្គេមទៅមិនខោអាវកុំបោក ស្រាប់តែនារីជាប្រពន្ធខឹងនឹងប្ដីក៍បានចងករ បញ្ចប់ជីវិតខ្លួនឯងស្លាប់ក្នុងបន្ទប់ជួលតែម្ដង ។

ហេតុការណ៍នេះបានបង្កការផ្ញាក់ផ្អេីលកាលពីនៅវេលាម៉ោង១១ នឹង០៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខ១៧ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុគឺបុរសជាប្ដីបានស្ដីបន្ទោសឲ្យប្រពន្ធខ្លួនថា គិតតែលេងហ្គេមមិនទៅខោអាវកុំបោក ស្រាប់នារីជាប្រពន្ធតបវិញថា ថីចុះបេីពិបាករស់នៅជាមួយគ្នាខ្លាំង ខ្ញុំនៅជាមួយម៉ែខ្ញុំវិញក៏បានដែរ ភ្លាមនោះបុរសជាប្ដីក៍លែងមាត់ហេីយ​ក៏ដេីរចេញក្រៅទៅ។

លុះមកដល់ថ្ងៃកេីតហេតុ បងបង្កេីតនឹងប្ដីបានចេញទៅធ្វេីការ ឯនារីរងគ្រោះ(សព) បានប្រាប់ថា នាងមិនទៅធ្វេីការទេ នាងទៅស្រុក លុះបងបង្កេីតជនរងគ្រោះចេញពីធ្វេីការមកដល់បន្ទប់ជួលស្រាប់តែប្រទះឃេីញប្អូនរបស់ខ្លួនចងកស្លាប់បាត់ទៅហេីយ ទេីបខលទូរសព្វទៅប្រាប់បុរសដែលជាប្ដី​ជនរងគ្រោះឲ្យមក បន្ទប់ហេីយរាយការណ៍ ជូនសម្ថតកិច្ចចុះមកធ្វេីការត្រួតពិនិត្យ ។

ជនរងគ្រោះខាងលេីមានឈ្មោះ ហឿន សុខលីដា ភេទ្រស្រី អាយុ ១៩ឆ្នាំមានមុខរបរកម្មការនីរោងចក្រ នឹងមានស្រុកកំណេីតនៅភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។
ឯបុរសជាប្តីមានឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។

ក្រោយពេលកេីតហេតុសម្ថតកិច្ចជំនាញចុះមកដល់ធ្វេីការត្រួតពិនិត្យទៅលេីសាកសព ទេីបសមត្ថកិច្ចសនិ្នដ្ឋានថា សាកសពខាងលេីពិតជាបានស្លាប់ដោយសាតែចងក សម្លាប់ខ្លួននេះពិតប្រាកដមែន។

ទេីបសម្ថតកិច្ចធ្វេីកុសល្យវិច្ឆ័យរួចរាល់និងប្រគល់សាកសពជូនទៅក្រុមគ្រួសារដេីម្បីទទួលយកទៅធ្វេីបុណ្យនៅឋស្រុកកំណើតតាមប្រពៃណី ៕ អត្តបទ៖ហេង វុត្ថា

អត្ថបទដែលជាប់ទាក់ទង