ជិះឡានមកកាប់ប្លន់បានសម្រេច​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ តែមិនរំខានដល់សមត្ថកិច្ចឡេីយ

ភ្នំពេញ៖​ ជិះឡានមកកាប់ប្លន់បានសម្រេច​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ តែមិនរំខានដល់សមត្ថកិច្ចឡេីយ​ ខណៈដែលនារីបំរេីផ្លូវភេទម្នាក់(ស.ម)កំពង់តែឈរ​ ចាំម៉ូយ​ នៅមាត់ទន្លេ​ មុខអតីត​ក្លឹប( ទ្រូហ្វេស​ )ត្រូវបានជនសង្ស័យមានគ្នា02​ នាក់ធ្វេីសកម្មភាពកាប់ប្លន់បានសម្រេចមិនមានសមត្ថកិច្ចណាម្នាក់មកសួរនាំអ្វីឡេីង

ហេតុការណ៍ដ៍សាហាវនេះ​ បានកេីតឡេីង​ នៅវេលាម៉ោង១.១០នាទី​ឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩​ ដែលស្ថិតតាមបណ្ដោយផ្លូវព្រសុីសុវត្ថិ៍​ កែងនិងផ្លូវ៩០​ ទល់មុខអតីតក្លឹប(ទ្រូហ្វេស)ស្តិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភពអ្នកឃេីញហេតុការណ៍​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញជនរងគ្រោះកំពង់ចុចទូរសព្ទ​ នៅលេីសួនមាត់ទន្លេទល់មុខអតីត(ទ្រូហ្វេស)ស្រាប់តែមានរថយន្តម៉ាកកូរ៉ឡាសេរីឆ្នាំ93​ ពាក់ស្លាកលេខ(មិនចាំអក្ស2034)និងមានភ្លេីងខាងមុខភ្លឺតែម្ខាង​ ជិះគ្នា02នាក់​ មកឈប់ហេីយសួរ​នារីរងគ្រោះ​ ពេលទៅដល់ឃេីញទូរសព្ទ​នារីរងគ្រោះសេរីទំនេីបម៉ាក(OPPO)​ ក៍បានចាប់យកទូរសព្ទនារីរងគ្រោះ​ តែនាងមិនព្រមអោយក៍ដកកាំបិតពីចង្កេះកាប់ទៅលេីនារីរងគ្រោះមួយកាំបិតខាងក្រោយលេីត្រគៀក​ បណ្ដាលមានឈាមហូរស្រោចខ្លួន​ ភ្លាមនោះជនសង្ស័យទាំង02នាក់​ បេីករថយន្តខាងលេីតាមផ្លូវព្រះសុីសុវត្ថិឆ្ពោះទៅផ្លូវ១៣​ បាត់ស្រមោល។

ក្រោយពេលកេីតហេតុ​ នារីរងគ្រោះត្រូវបានអ្នកស្គាល់គ្នាដឹកយកទៅពេទ្យកេតុមាលា(១៧៩)ដេីម្បីព្យាបាលរបួស
ចំពោះហេតុការណ៍ការនេះមិនរំខានដល់ដំណេកបងៗសមត្ថកិច្ចឡេីយ៕

អត្ថបទដែលជាប់ទាក់ទង