យុវជនវ័យក្មេងម្នាក់បានបើករថយន្តទៅបុកអ្នកដើរឆ្លងផ្លូវម្នាក់បណ្ដាលឲ្យរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់បានដើរឆ្លងថ្នល់ ស្រាប់តែត្រូវរថយន្តម៉ាកTOYOTA PRUS មួយគ្រឿងបើកមកបុកឲ្យដួល ហេីយបាក់ជើងម្ខាងរងរបួសធ្ងន់កាលពីវេលាម៉ោង០៥និង ៥០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៣៦ ចំណុចមុខហាងនំបុ័ងបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសមិនស្គាល់អត្តសញ្ញាណបានដើរឆ្លងផ្លូវពីម្ខាងទៅម្ខាងទៀត ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលកំពុងដើរឆ្លងថ្នល់នោះ ក៍ស្រាប់តែមានរថយន្តម៉ាកTOYOTA PRUSSIA មួយគ្រឿង. ពណ៌ស ពាក់ស្លាកលេខ2AY-0138បើកបរដោយយុវជនវ័យក្មេងម្នាក់ ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយ៣៣៦ធ្វើដំណើរក្នុងលឿនលឿនគួសមដែមកបុកជនរងគ្រោះដួលរួចកិនត្រូវជើងខាងឆ្វេងបាក់កជើងចេញឆ្អឹងមកក្រៅរងរបួសធ្ងន់ ហើយភ្លាមនោះរថយន្តបង្ករនិងអ្នកបើកបរត្រូវបានប្រជាពលរដ្ឋជួយឃាត់បានភ្លាមៗរួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងហៅរថយន្ត សាម៉ុយគ្លីនិចឯកជនដឹកយកទៅសង្គ្រោះព្យាបាលនមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗតែម្តង។ចំនែករថយន្តបង្ករត្រូវបានសមត្ថកិច្ចទាក់ទងរាយកាណ៍ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សារទុកនៅអធិការដ្ឋាន នគរបសលខណ្ឌទួលគោករងចាំដោះស្រាយនៅពេលក្រោយ ៕ អត្ថបទ៖ហេង វុត្ថា

អត្ថបទដែលជាប់ទាក់ទង