បុរសម្នាក់សង្ស័យថាបែកថ្នាំ​ កាន់ដុំថ្ម៣ដុំ​ បំរ៉ុងគប់ឡាននិងអ្នកធ្វេីដំណេីតាមផ្លូវ​ បង្កការភ្ញាក់ផ្អេីលដល់ដល់សមត្ថកិច្ច​ ចុះមកធ្វេីការឃាត់ខ្លួន

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យថាបែកថ្នាំ​ កាន់ដុំថ្ម៣ដុំ​ បំរ៉ុងគប់ឡាននិងអ្នកធ្វេីដំណេីតាមផ្លូវ​ បង្កការភ្ញាក់ផ្អេីលដល់ដល់សមត្ថកិច្ច​ ចុះមកធ្វេីការឃាត់ខ្លួន​ ខណៈដែលបុរសរូបនេះ​ កាន់ដុំថ្មរកគប់​ អ្នកធ្វេីដំណេីរតាមផ្លូវ៥១៦​ ។

ហេតុការណ៍នេះ​ បង្កការភ្ញាក់ផ្អេីល​ ដល់ប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ​ និងអ្នកដំណេីរ​ នៅវេលាម៉ោង១០.៣០នាទី​ព្រឹកថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្ដោយផ្លូវ៥១៦​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

តាមប្រភពកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនគេបុរសសង្ស័យបែកថ្នាំខាងលេី​ កាន់ដុំថ្មរត់ចុះរត់ឡេីងតាមផ្លូវ៥១៦បំរ៉ុងតែគប់ឡានគេ​ ច្រលរកតែគប់ ធ្វេីឲ្យពួកគាត់មានការភិតភ័យក៍បានរាយការណ៍ទៅសមត្ថកិច្ច​ ដេីម្បីអោយសមត្ថកិច្ចមកចាប់ខ្លួនជនសង្ស័យនោះ​ ។

ជនសង្ស័យមានឈ្មោះ​ តាប់​ ភារុន​ អាយុ​ ៣៣ឆ្នាំ​ ស្នាក់នៅមិនពិតប្រាកដ​ មានស្រុកកំណេីតភូមិនិគម​ ស្រុកស្វាយដូនកែវ​ ខេត្តពោធិ៍សាត់។

កក្រោយពេលហេតុដ៍ភ្ញាក់ផ្អេីលនេះភ្លាម សមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងកក់ទី១​ ក៍បានមកដល់វាយខ្នោះបុសបែកថ្នាំយកទៅប៉ុស្តិ៍ដេីម្បីសួរនាំ​ ននិងរៀបចំឯកសារបញ្ជូនទៅមន្ទីសង្គមកិច្ច។អត្ថបទ៖ហេង វុត្តា

អត្ថបទដែលជាប់ទាក់ទង