ក្រុមហ៊ុន​ «ភែ រើមែកស៍»​PARAM​AX​ ដាក់ជណ្តើរ​ដែក ខ្វះការប្រុងប្រយត្ន័​ ខណៈមេឃកំពុងភ្លៀង​ ខ្យល់​កន្ត្រាក់ ធ្លាក់ត្រូវម្មករសំណង់ម្នាក់ បណ្តាល​ឲ្យស្លាប់ភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖ដោយមានការ​ធ្វេសប្រហេស​របស់បុគ្គលិក​ក្រុមហ៊ុន​ «ភែ រើមែកស៍»​PARAM​AX​ ដែល​ដាក់ជណ្ដើរ​ដែកមិនមា​នការប្រុងប្រយត្ន័ ខណៈដែល​មេឃកំពុងភ្លៀង និងលាយ​ខ្យល់​កន្ត្រាក់ខ្លាំងផងនោះ​ ជា​ហេតុធ្វើអោយធ្លាក់ជណ្ដើរមកចំក្បា​លជនរងគ្រោះ​ ដែល​កំពុងជិះម៉ូតូនៅតាម​ផ្លូវ បណ្តា​ល​ឲ្យស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុ​។

ហេតុការ​ដែលដ៏រន្ធត់​នេះបានកើតឡើង​​នៅវេលា​ម៉ោង​១២ និង២​០នាទីថ្ងៃត្រង់​ ថ្ងៃសុក្រ ៤កើត ខែអា​សាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុ​ចបរិ​វេ​ណកា​ស៊ី​ណូ ផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ ស​ង្កាត់​/​ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។

ជនរង​គ្រោះដែលស្លាប់បាត់បង់ជីវិត​មានឈ្មោះ សាយ សុភី ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជា​កម្មករ​សំណង់ ដែលមានប្រពន្ធ​ឈ្មោះ យៀត សុភណ្ឌ័ អាយុ២៧ ឆ្នាំ មានកូនចំនួន២​នាក់ ប្រុស០១​នាក់ និងស្រី០១នាក់ សព្វថ្ងៃរស់នៅ​ភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ​។

បើតាមប្រភពព័ត៌មាន​ឲ្យដឹងថា៖មុនពេលកើតហេតុបានគេឃើញជនរងគ្រោះ បើកម៉ូតូក្នុងទិសដៅ​ពីជើងទៅត្បូង ស្របពេលមេឃកំពុងភ្លៀងធ្លាក់​លាយលំទៅដោយខ្យល់​កន្ត្រាក់​ផងនោះ ស្រាប់​តែជណ្ដើ​រដែករបស់ក្រុមហ៊ុន«ភែ រើមែកស៍»​PARAM​AX​ បានធ្លាក់មក​ចំលើជនរងគ្រោះ បណ្ដាល​​ឲ្យ​ស្លាប់នៅនិង​កន្លែងកើតហេតុភ្លាមៗ​មួយរំពេច។

ជំវិញករណីដែលបង្ក​ឲ្យមានគ្រោះថ្នាក់រហូតបាត់បង់អាយុជីវិតមនុស្ស​បែបនេះ​ ត្រូវបានមហាជន​លើក​ឡើងថា​​ នេះជាការ ធ្វេសប្រហេសរបស់​ក្រុមហ៊ុន«ភែ រើមែកស៍»​PARAM​AX​ ដែល​ដាក់ជណ្ដើរ​ខ្វះការ​ការប្រុងប្រយត្ន័។
បច្ចុប្បន្នសពជនរង​គ្រោះ​ ត្រូវបានក្រុមគ្រួសារដឹកយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង