ការចាប់ខ្លូនអ្នកកាសែតឈ្មោះ ឆោម ស៊ីថា សង្ស័យថាជារឿងប្រឌិត
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក សោម ស៊ីថា ចាងហ្វាងកាសែត ដំណឹងកម្ពុជា បានផ្តល់បទសម្ភាសន៍ជាផ្លូវការណ៍ថា លោកមិនមានជាប់ពាក់ព័ន្ធនឹង ការបាញ់បោះ នោះទេ ហើយលោកក៏គ្មានកាំភ្លើងដូចដែលគេចោទប្រកាន់នោះដែរ។ ការចាប់ខ្លូនអ្នកកាសែត ឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ ជាចាងហ្វាងកាសែត ដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង ស្រុកស្វាយលើ។
ហាក់មិនមានភាពប្រក្រតី គេសង្ស័យថា ជារឿងប្រឌិតដើម្បីចាប់ខ្លួនអ្នកកាសែត យ៉ាងអយុត្តិធម៌ ខណៈប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុអះអាងថា អត់មឮសំឡេងកាំភ្លើង ឬការបាញ់អីនោះទេ លុះឃើញប៉ូលិសមកសួរនាំទើបពួកគាត់មានការភ្នាក់ផ្អើល។ ដោយហេតុថា មិនមាននរណាម្នាក់បានឮស្នូរកាំភ្លើង សូម្បីតែសំឡេងបន្តិចក៏មិនមានដែរ។ ហេតុការណ៍គួរឲ្យហួសចិត្តមួយនេះ បានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងថា មន្ត្រីយោធានោះបាញ់គំរាមមកលើអ្នកកាសែតទើបសមជាង ព្រោះគេមិនដែលឃើញអ្នកកាសែត ណាម្នាក់ មានកាំភ្លើងនោះទេ គឺមានតែទូរស័ព្ទដៃកាមេរា។
ហើយចំពោះការចោទប្រកាន់នេះ សមត្ថកិច្ចមិនបានបង្ហាញអាវុធនោះដែរ។ មានតែសម្ដីអះអាងប៉ុណ្ណោះ មហាជននៅមានចម្ងល់មួយទៀតថា តើមូលហេតុអ្វីបានជាលោកព្រះរាជ្ញាខេត្តព្រះវិហារ គ្រាន់តែឮសំឡេងរាយការណ៍ ឬប្ដឹងតាមទូរស័ព្ទក៏បញ្ចាឲ្យចាប់ខ្លួនអ្នកការសែតនោះភ្លាម។ អ្នកបើករថយន្ត តាកូម៉ារូបនោះមានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិដំណាក់ ឃុំកំពង់ប្រណាក ស្រុក,ខេត្តព្រះវិហារ។
មន្ត្រីយោធា បានអះអាងថា ឈ្មោះ ឆោម ស៊ីថា អ្នកកាសែត បានបើកឡានដេញបាញ់គំរាមមកលើខ្លួនចំនួន០២គ្រាប់ និងរកឃើញសម្បកផ្ទុះ។ ជុំវិញករណីខាងលើនោះ កំពុងមានការសង្ស័យអាចជាលេសរបស់យោធា ដែលកំពុងរកស៊ីដឹកបទល្មើល។ ចំណែកលោក ស៊ុន អេង អធិការស្រុកស្វាយលើ មិនអាចសុំការបំភ្លើបានទេជុំវិញការចាប់ខ្លួនចាងហ្វាងកាសែតរូបនេះ៕