ហួសចិត្ត! ! ប៉ះគ្នាតិចតួច ម្ចាស់រថយន្តសេរីទំនេីប អោយអ្នករត់កងបីឥណ្ឌា លត់ជង្គង់ សំពះសុំទោសដល់បាតជេីង ពិតហួសហេតុមែន!
ភ្នំពេញ៖ ហួសចិត្ត ប៉ះគ្នាតិចតួច ម្ចាស់រថយន្តសេរីទំនេីបអោយអ្នករត់កងបីឥណ្ឌាលត់ជង្គង់សំពះសុំទោសដល់បាតជេីង ពិតហួសហេតុមែន អ្នកបេីករថយន្តសេរីទំនេីប បេីកបុកកង់បីឥណ្ឌា ត្រង់ផ្លូវប្រសព្វ ខណៈដែលរថយន្តសេរីទំនេីបបត់ឆ្វេងហេីយកង់បីផ្លូវត្រង់ រងការខូចខាតមួយចំហៀងខាងមុខនិងធ្លាក់កញ្ចក់កង់បីមួយផ្ទាំងមុខ ចំណែករថយន្តរងការខូចខាតធ្លាក់កាងខាងមុខមួយចំហៀងខាងឆ្វេង តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សឡេីង។
ហេតុការណ៍នេះបានកេីតឡេីង បានកេីតឡេីងនៅវេលាម៉ោង១២.១០នាទីឈានចូលយប់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៧០ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ ឃេីញមានកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខ ភំ្នពេញ 1HN-4765 បេីកបរដោយបុរសម្នាក់ទិញដៅពីលិចទៅកេីត តាមបណ្តាយផ្លូវលេខ៧០ លុះមកដល់ចំនុចកេីតហេតុ ឃេីញមានរថយន្តសេរីទំនេីបមួយគ្រឿងម៉ាកលុចសុីសNX300ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-5345 បេីកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវR8(បឹងកក់)ទិសដៅពីត្បូងទៅជេីង ដែលតាំងខ្លួនជាអ្នកធ្វេីការ និងជាអ្នកចេះច្បាប់ ដែលបេីកបរក្នុងល្បឿនលឿន ហេីយបត់ធ្វេង ក៏វាក់អេី ជាមួយនិងកង់បី ក៏បានជាន់ហ្វ្រាំងឈប់បន្ទាន់កណ្តាលផ្លូវ ក៏បានបុកកង់បីចំមួយជំហៀងខាងមុខ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណាំ ចំនែករថយន្តរងការខូចខាត កាងស្តាំងខាងមុខ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ទុកឱ្យភាគីទាំងពីរធ្វេីការចចារគ្នា ចំណែកភាគីរថយន្តតាំងខ្លួនថាត្រូវ បានឲ្យអ្នកបេីកកង់បីសងថ្លៃជួសជុលរថយន្តគាត់ តែម្ចាស់កង់បីថាគាត់មកផ្លូវត្រង់ គាត់គ្មានលុយសងទេ ម្ចាស់រថន្តបន្តថាបេីមិនសងប្រយ័ត្នរឿងធំគាត់ហៅអធិការរួចហេីយជិតដល់ហេីយ ភ្លាមនោះក៍លេចមុខបុរសម្នាក់មាឌធំកាន់អាយឌីមកជួយអន្តរាគមន៍ខាងម្ចាស់រថយន្ត គាត់ថាខ្ញុំជាសមត្ថកិច្ចខណ្ឌដូនពេញ ។
ក្រោយពីមានការប្រកែកគ្នាយ៉ាងយូរនិងប្រជាពលរដ្ឋថាអោយម្នាក់មួយម៉ាត់ ទេីបម្ចាស់រថយន្តថាមិនបាច់សងក៍បាន តែត្រូវលត់ជង្គុងសំទោសហេីយសំពះដល់បាតជេីងគាត់ព្រមស្មេីគ្នានៅចំពោះមុខអ្នកសារព័ត៌មាន តែប្រជាពលរដ្ឋបានស្រែកបន្តថាលោកធ្វេីនេះហួសហេតុពេកហេីយ បុរសមាឌធំបានហៅម្ចាស់រថយន្តទៅខ្សិបរួចបានព្រមត្រឹមសំពះសុំទោស បញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង៕