ទីបំផុត​រក​​ម្ចាស់​ឃើញ​ហើយ យក​រថយន្ត​អង្គភាព​មក​ហែ​បក្ស

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន​ក្នុង​ពេល ថ្មី​ៗ​នេះ ពាក់ព័ន្ធ​ករណី​រថយន្ត​ពាក់​ស្លាក​លេខ នគរបាល មាន​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​ដែរ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​ចង្អុល​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើ​ម្ប​ស្រាវជ្រាវ និង​ចាត់វិធានការ​សម្រេច​បាន​លទ្ធផល ដូច​ខាងក្រោម​៖

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា រថយន្ត Lexus ដែល​ពាក់​ស្លាក​លេខ នគរបាល 2-0996 គឺជា​របស់​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។ ក្នុង​ករណី​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយ​បាន​ចាត់វិធានការ​យក​រថយន្ត​នោះ មក​បក​ស្លាក​គណបក្ស​ចេញ និង​បាន​ដាក់​ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស​។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ក៏​បាន​បញ្ជូន​សំណុំរឿង ក្នុង​ករណី​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី និង ច្បាប់បោះឆ្នោត​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង