ម្ចាស់ទីតាំងលក់បាយនិងកាហ្វេ បង្កប់ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ ដោយមានការបេីកភ្លេីងខៀវ ពីអជ្ញាធរ ឃុំពើក

កណ្តាល៖ទីតាំងលក់បាយនិងកាហ្វេមួយកន្លែង ដែលគេដឹងថា ជាកន្លែងបង្កប់ ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ នៅចំណុចផ្លូវលំ ភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទីតាំងខាងលើនេះ កំពុងបើកបំរើអោយអ្នកញៀនល្បែងចូលលេងរាប់រយនាក់ ហាក់ដូចមិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានបន្តិចឡើយ ដោយមិនដឹងថា ម្ចាស់ទីតាំងនោះ មានខ្សែស្រឡាយ ឬ ក៏ខ្នងបង្អែកធំយ៉ាងណាទេ បានជាហ៊ានបែបនេះ ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅជិតទីតាំងល្បែងខាងលើ បានបង្ហើបប្រាប់អោយដឹងថា ម្ចាស់ទីតាំងមួយនេះបានបើកដំណើរការ យ៉ាងរលូនបែបនេះ ដោយសារ មានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ឃុំ រួមទាំងអាវុធហត្ថទៀតផង ទើបទីតាំងមួយនេះ ហ៊ានបើកមិនខ្លាចអ្វីសោះ ដែលជាហេតុ អោយមានកើតបទល្មើសករណីលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋានទឹកដីជាញឹកញាប់ ធ្វើអោយប្រជាពលរដ្ឋមានកាព្រួយបារម្ម និងមានការភយ័ខ្លាចពីទ្រព្យសម្បត្តិរួមទាំងសុវត្ថិភាពរបស់ខ្លួនទៀតផង។

យោងតាមសម្តីស្ត្រីម្នាក់ ដែលអះអាងថា ជាម្ចាស់ទីខាងលើបានប្រាប់អោយដឹងថា រូបគាត់បើកល្បែងសុីសងជល់មាន់តាមអនឡាញខាងលើនេះ គឺដោយសារគាត់បានទំនាក់ទំនង ជាមួយសមត្ថកិច្ចអាជ្ញាធរ ដែលពាក់ពន្ធ័រួចរាល់អស់ហើយ ទើបបើកល្បែងភ្នាល់សុីសងជល់ម៉ាន់តាម អនឡាញ យ៉ាងរលូនបែបនេះ។

ជុំវិញបញ្ហានេះ សង្ឃឹមថាលោក អភិបាលស្រុក នឹមនារីដេត នឹងចាត់ការចំពោះទីតាំង បង្កប់ ល្បែងជល់មាន់តាមអនឡាញ នេះដើម្បីចូលរួមលុបបំបាត់ល្បែងស៊ីសង ជាពិសេសអនុវត្តន៍តាមបទបញ្ជា ឯកឧត្តម ម៉ៅ ភារុន អភិបាលខេត្តកណ្តាល ដែលកន្លងមកលោកបានដាក់បញ្ជាអោយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងខេត្តកណ្តាលត្រូវធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ភ្នាល់តាមអនឡាញ ល្បែងហ្គេមបាញ់ត្រី និងល្បែងជល់មាន់ រួមទាំងល្បែងផ្សេងទៀតគ្រប់ប្រភេទដែលខុសពីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង