លោក ដុម រិទ្ធី បានបួសមុខភ្លើងសងគុណឪពុក ខណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ដុម ហាក់ បានទទួលមរណភាព

ភ្នំពេញ ៖ ក្រោយពីនាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅវេលាម៉ោង ១១និង២៧ នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយរោគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ លោក ដុម រិទ្ធី ដែលត្រូវជាកូនប្រុសច្បងទី២ បានបួសមុខភ្លើង ដើម្បីសងគុណលោកឪពុកតាមបែបប្រពៃណីខ្មែរ ។

ជាមួយគ្នានោះលោក ដុម រិទ្ធី និងភរិយាព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ នៅពេលលោកឪពុកទទួលមរណភាព កាលពី ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ហើយ កំពុងធ្វើបុណ្យនៅគេហដ្ឋានក្នុងបុរីអ័រគីដេ តាមបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។

គួរជម្រាបថា នេះជាដំណឹងមរណភាពជូនដល់ញាតិមិត្តជិតឆ្ងាយ និងថ្នាក់ដឹកនាំ ដើម្បីចូលរួមពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ ៕

អត្ថបទដែលជាប់ទាក់ទង