ស្ត្រីឈ្មោះ ជ្រូក សុខា ត្រូវបានម្ចាស់បំណុល ទទូចឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់
ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា ជ្រូក សុខា ភេទ ស្រី អាយុ 53 ឆ្នាំ មានទីលំនៅនៅសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានម្ចាស់បំណុល ទទូចឲ្យស្ត្រីរូបនោះ ចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល ខណៈដែលស្ត្រីម្នាក់នេះ ជំពាក់ប្រាក់គេហើយគេចខ្លួនបាត់ស្រមោល។
បើតាមជនរងគ្រោះ ដែលជាម្ចាស់បំណុល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីវេលាថ្ងៃទី 08 ខែ 12 ឆ្នាំ 2018 ស្ត្រីឈ្មោះ ជ្រូក សុខា អាយុ 53ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណ 050922455 បានមកសុំខ្ចីលុយ ពីជនរងគ្រោះចំនួន 1000 ដុល្លារសហរដ្ឋអាមេរិក ដោយសន្យាផ្ដល់ជាការប្រាក់ជូនជនរងគ្រោះមួយខែ 80ដុល្លា។
ជនរងគ្រោះបានបញ្ជាក់ទៀតថា កន្លងមក ស្ត្រីខាងលើ តែងតែ យកការប្រាក់ មកបង់ជូនយ៉ាងទៀងទាត់ ប៉ុន្តែរយៈពេល 4 ខែ ចុងក្រោយនេះ បែរជាមិនឃើញស្រ្តីនេះ មកបង់ការប្រាក់ដូចសព្វដងឡើយ ហើយស្ត្រីនោះ គេចខ្លួនបាត់ស្រមោល មិនដឹងទៅរស់នៅទីណាទេ។
ភាគីម្ចាស់ប្រាក់ ដែលជាជនរងគ្រោះ សូមជូនដំណឹងដល់ភាគី ស្ត្រីឈ្មោះ ជ្រូក សុខា សូមចូលខ្លួន មកដោះស្រាយបំណុលខាងលើ ឲ្យបានឆាប់រហ័ស បើមិនដូច្នោះទេ ភាគីម្ចាស់បំណុល នឹងដាក់ពាក្យបណ្ដឹង តាមច្បាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕