រថយន្តដឹកអ្នកដំណើរលឿនបុកបន្តគ្នាស្លាប់មនុស្សកើនដល់១១នាក់

កំពង់ស្ពឺ ៖យ៉ាងហោសណាស់ក៏មានមនុស្សស្លាប់ចំនួន១១នាក់បន្តបន្ទាប់គ្នាក្នុងនោះមានស្រីម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ខណៈដែលរថយន្តដឹកអ្នកដំណើរបើកលឿនបុកបន្តគ្នា កាលពីវេលាម៉ោង០៥និង៥០នាទីល្ងាចថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៥ទៅលេខ៨៦(ចំណុចដោះកញ្ជរ)ក្នុងភូមិទី២ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមការអោយដឹងពីលោកសែម វុឌីមន្ត្រី នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងតាមទូរស័ព្ទថាមនុស្សដំបូងគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយរថយន្ត ៣គ្រឿងបុកបន្តគ្នារវាងរថយន្តហាយឡែនឌ័រ ជាមួយរថយន្តដឹកអ្នកដំណើរ។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើហេតុ។

លោកនាយប៉ុស្តិនគរបាលឃុំត្រែងត្រយឹងបានបន្តថានៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 0071 អ្នកបើកបរមិនស្គាល់ឈ្មោះនៅឡើយទេ ដែលបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ដែលបើកបរមកពីទិសខាងកើតទៅទិសខាងលិច បានឡើងវ៉ារថយន្តមួយគ្រឿងទៀត ក៏បានទៅបុកជាមួយរថយន្ត០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោពាក់ស្លាកលេខ ភ្នំពេញ 3E 6503 (ប្រភេទរថយន្តទេសចរណ៍ ) អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបើកបរបញ្រ្ចាសទិសគ្នា ហើយ បានជ្រុលទៅបុករថយន្ត០១ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D.7107 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលអោយ អ្នកជិះក្នុងរថយន្តហាយឡែនឌ័រ ឆេះស្លាប់ចំនួន០៦នាក់(ជនជាតិចិន) នៅកន្លែងកើតហេតុ ចំនួន៥ នាក់ ហើយរថយន្តហ៊ីយ៉ាន់ដាយ( ប្រភេទទេសចរណ៍ ) ស្លាប់ ៥ នៅកន្លែងកើតហេតុ របួស០៥នាក់ ស្រាល០២ នាក់ ប្រុស ០២នាក់ ស្រី ធ្ងន់ ០១នាក់ (ស្រី ) ។ ចំពោះអ្នករបួស ត្រូវបានរថយន្ត សង្រ្គោះដឹកយកទៅមន្ទីរពេទ្យ ខេត្ដ ។ ករណីបណ្តាលអោយ ខូចខាតទាំងស្រុង រថយន្ត ចំនួន ២ គ្រឿង ធ្ងន់ ០១។

លោកបានបញ្ជាក់ថារហូតដល់ម៉ោង០៨យប់ថ្ងៃដដែលនេះអ្នកស្លាប់កើនដល់១១នាក់ហើយក្នុងនោះប្រុស១០នាក់ ស្រីម្នាក់និងរបួសច្រើនទៀត។ក្រោយកើតហេតុនគរបាលធហវើការអន្តរាគមន៍បាញ់ពន្លត់។ចំពោះសពប្រគល់អោយសាច់ញាតិ និងដឹកយកទៅតម្កល់នៅក្នុងវត្តនិងសាលតម្កល់មន្ទីរពេទ្យបង្អែកខេត្ត។ចំពោះ វត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង