បុរសវ័យចំណាស់ម្នាក់បញ្ចប់ជីវិតនិងថ្នាំកណ្តៀរ ដោយមិនដឹងមូលហេតុ
ខេត្តរតនគិរី÷ បុរសវ័យចំណាស់ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតផឹកថ្នាំកណ្តៀរសម្លាប់ខ្លួនឯងដោយមិនបានដឹងអំពីមូលហេតុ។ ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ត្រង់ចំណុចខាងក្រោយភូមិក្បែរមាត់អូរការតិច ស្ថិតនៅក្នុងភូមិឡាអិនចម្ការឃំុតឺន ស្រុកកូនមំុ។
មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នី ហ៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃំុកើតហេតុខាងលើ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញអធិការស្រុកបានចុះមកត្រួតពិនិត្យសាកសពឃើញថា នៅក្បែរកន្លែងសាកសពមានថ្នាំកណ្តៀរ ហើយមានលិចលាមកនិងថ្នាំកណ្តៀរជាប់ក្នុងមាត់។ ក្រោយពីការត្រួតពិនិត្យនិងសន្និដ្ឋានថា សពពិតជាស្លាប់ដោយផឹកថ្នាំកណ្តៀរពិតប្រាកដមែន។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វហើយនោះសមត្ថកិច្ចបានប្រគល់សពជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕