នគរបាលស្រុកអង្គស្នួលបង្គ្រាបអ្នកលេងល្បែងសុីសងសុីគូថៃឃាត់ខ្លួន០៧នាក់យកមកធ្វើការអប់រំ
ខេត្តកណ្តាល៖ថ្ងៃអាទិត្យ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១៥.៣០នាទីនគរបាលបង្ក្រាបអ្នកលេងល្បែងស៊ីសងស៊ីគូថៃ នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ០៧នាក់(ឃាត់ខ្លួន)៖
១-ឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរមុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(ជាម្ចាស់ផ្ទះ)។
២-ឈ្មោះ ស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូ នៅភូមិចំការថ្លែង ឃុំព្រៃពួច ស្រុកអង្គស្នួខេត្តកណ្តាល (អ្នកលេង) ។
៣-ឈ្មោះ តៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកឈរមើលផងលេងផង។
៤-ឈ្មោះ ទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង។
៥-ឈ្មោះ ឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង។
៦-ឈ្មោះ មឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង)។
៧-ឈ្មោះ ភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង។
វត្ថុតាងចាប់យក៖ បៀរ១០សន្លឹក ២.កំរាលភួយចំនួន១និងកន្ទេលក្រហមចំនួន១។
បើតាមសមត្ថកិច្ចបានឱ្យដឹងថានៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលថានៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។ តាមចម្លើយសារភាពរបស់ឈ្មោះ មឿន គួន បានសារភាពថាខ្លួនពិតជាឲ្យគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួនពិតមែន ។