ហួសចិត្តនិយាយមិនចេញគ្រាន់តែរឿងគប់ប៉ោយទឹកសោះកើតជាអំពើហឹង្សាគ្រួសារប្ដីទាញពូថៅកាប់ប្រពន្ធស្លាប់យ៉ាងអណោចអធ័ម

(ខេត្តពោធិ៍សាត់)៖មានករណីរន្ធត់ទៀតហើយប្ដីកាប់ប្រពន្ធពីប្រថៅបណ្ដាលអោយប្រពន្ធស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៌នៅក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨:នឹង២០នាទីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុក ក្រគរ ខេត្តពោធិ៍សាត់។លោកអធិការនគរបាលស្រុកក្រគរ លោកឯម រុន បានប្រាប់អ្នកសារព័ត៍មានយើងអោយដឹងថាជនរងគ្រោះមានឈ្មោះ យឿន សាវិន អាយុ៣៣ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(ត្រូវជាប្រពន្ធមុខរបរកម្មករកាត់ដេរ) ចំណែកជនសង្ស័យមានឈ្មោះម៉ុន សាម៉ន អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ(ត្រូវជាប្តី)មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ មានកូនចំនួន០២នាក់ប្រុសជនរងគ្រោះត្រូវជនសង្ស័យជាប្ដីកាប់២ប្រថៅចំកបណ្ដាលអោយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង។

បើតាមសំដីកូនប្រុសច្បងរបស់ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ថាមុនពេលកើតហេតុម្ដាយបានមកពីធ្វើការនៅរោងចក្រកាត់ដេរ(តៃអុីហ្សី)បានទិញលៀសហាយកមកហូបបាយ។ប៉ុន្តែមុនពេលហូបបាយម្ដាយទៅងូតទឹករួចហើយក៏នាំគ្នាដួសបាយហូបជុំគ្នាប្ដីប្រពន្ធនឹងកូនពេលកំពុងហូបបាយឪពុកបានប្រើឲកូនយកបោយដងទឹកឲហូបពេលកូនដងទឹកឲហូបរួចឪពុកបានចោលបោយហើយរូបគេជាកូនបានទៅរើសយកមកវិញពេលនោះម្ដាយជាជនរងគ្រោះបានឆក់ទាញយកបោយពីកូនគប់ទៅលើប្ដីដែលជាជនសង្ស័យហើយប្ដីបានទាញកែវគប់ទៅលើប្រពន្ធវិញហើយប្រពន្ធដែលជាជនរងគ្រោះខំគេចហើយដួលពេលនោះពេលនោះជនសង្ស័យដែលត្រូវជាប្ដីបានទាញពូថៅយកមកកាប់ទៅលើជនរងគ្រោះចំនួន២ប្រថៅចំកខាងស្ដាំបណ្ដាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានទៅប្រាប់អ្នកជិតខាងថា អញកាប់ប្រពន្ធអញស្លាប់ហើយ ពេលនោះប្រជាពលរដ្ធនៅជិតខាងនឹងបងប្អូនជនរងគ្រោះបានព័ទ្ធចាប់ចងនឹងហៅសម្ថតកិច្ចជួយអន្តរាគមន៍ បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកកាន់អធិការដ្ធាននគរបាលស្រុកក្រគរដើម្បីរៀបចំទៅតាមនិតិវិធីច្បាប់។

តាមការសន្និដ្នានរបស់សមត្ថកិច្ចករណីប្រើអំពើហឹង្សានេះអាចបណ្ដាលមកពីរឿងប្រចណ័្ឌប្រពន្ធថាមានសាហាយស្មន់ផងដែល។ លោក មូលីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកការងាព្រហ្មទណ្ឌបានឲបញ្ជាក់ថាករណីនេះ(ជាអំពើរឃាតកម្មគិតទុក្ខជាមុន)តាមក្រមព្រហ្មទណ្ឌត្រងមាត្រា២០២ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង