ប្រទះឃើញសព ជនជាតិថៃម្នាក់ ស្លាប់នៅក្នុងទឹកអូរព្រំដែនកម្ពុជា ថៃ មិនដឹងមូលហេតុ
ខេត្តបន្ទាយមានជ័យ:សពបុរសជនជាតិថៃម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃមិនដឹងពីមូលហេតុ។ ករណីដែលគួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនាព្រឹកព្រលឹម ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងស្ពានមិត្តភាពកម្ពុជា-ថៃស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពដែលស្លាប់បាត់បង់ជីវិតនៅក្នុងទឹកអូរនោះមានឈ្មោះ សុឆាត ផានទ្រី អាយុ៤៩ឆ្នាំ ជនជាតិថៃ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការស្លាប់របស់ជនជាតិថៃខាងលើនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ កំពុងរង់ចាំជំនាញមកធ្វើកោសល្យវិច័យ៕