ករណីបុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូស្មាច់ បានលាតត្រដាងហើយ…

ខេត្តឧត្ដរមានជ័យ÷ ករណីបុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគបាលរដ្ឋបាលសង្កាត់អូស្មាច់​ កាលពីវេលាម៉ោងម៉ោង៣រសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដែលមហាជនយល់ច្រឡំថា ជារឿងអថ៌​កំបាំង​ នោះ​ ពេលនេះបានលាតត្រដាង់ការពិតហើយ។

បើយោងទៅតាមរបាយការព៍របស់អធិការក្រុងសំរោង បានបញ្ជាក់ថា÷ករណីបុរសម្នាក់ដែលបានស្លាប់នៅក្នុងបន្ទប់ ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ កាលពីវេលាម៉ោង១៥,​០០នាទី ថ្ងៃ០៤ខែឧសភា ឆ្នាំ២០១៩​ ឈ្មោះ​ ធូ​ ហាត​ ភេទប្រុស អាយុ៣៧ ឆ្នាំ​ រស់នៅភូមិ​ ក្រសាំង​ សង្កាត់បុស្បូវក្នុងសំរោងខេត្តឧត្ដរមានជ័យ។ ជាករណី អត្តឃាត​ ចងករសម្លាប់ខ្លួនដោយច្រវ៉ាក់ រិតករខ្លួនឯងបណ្ដាលអោយស្លាប់ នៅក្នុងបន្ទប់ឃុំឃាំង។ របាយការណ៍​របស់សមត្ថកិច្ចបានបញ្ជាក់ថា សាសពដែលបានធ្វើអត្តឃាតខាងលើ ជាជនសង្ស័យ រណីខ្ចីម៉ូតូអ្នកភូមិជាមួយគ្នាមួយភ្លែតមកក្រុងសំរោង រហូតដល់ថ្ងៃទី០៤ខែឆ្នាំខាងលើ ក៍ត្រូវបានម្ចស់ម៉ូតូប្ដឹង។

នៅម៉ោងប្រហែល១៤,​៣០នាទីឈ្មោះធូ ហាត​ បានយកម៉ូតូ ម៉ាកវេវពណ៌ខ្មៅលាយក្រហម គ្មានបណ្ណ័សំគល់ យកមកលក់អោយឈ្មោះអឿនពេជ្រ ភេទប្រុសអាយុ​ ២៧ឆ្នាំ មានទីលំនៅភូមិរួតចំប៉ីសង្កាតអូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ ដែលមានមុខរបរជាជាងម៉ូតូ ហើយបាននាំគ្នាមកធ្វើសំបុត្រស្នាមនៅនិងប៉ុស្ដិ៍នគរបាល​ ក៍ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ធ្វើការឃាត់ខ្លួននិងរាយការណ៍ជូនថ្នាក់លើ។ ហើយការស្លាប់ឈ្មោះធូហាត ដោយមានគណ:កម្មាធិការត្រួតពិនិត្យសាកសព មានសមាសភាពចូលរួមចនួន១១នាក់ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីឡឹកសុខាស្នងការរងនគរបាល ផ្នែកព្រហ្ម និងសម្របសម្រួលដោយលោកគង់​ រតនា​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តឧត្ដរមានជ័យផងដែ។

ក្រោយមានការត្រួតពិនិត្យសាកសព ឈ្មោះ​ ធូហាត រួចមក​ ក្រុមគណ:កម្មការបានសន្និដ្ឋានថាពិតជាស្លាប់ដោយសាករណីចងករធ្វើអត្តឃាតខ្លួននៅក្នុងបន្ទប់ឃុំឃាំងពិត្យប្រាកដមែន។ ហើយសមត្ថកិច្ចក៍បានប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង