ក្មេងទំនើង១ក្រុមមានគ្នា១០នាក់ចិត្តសាហាវជិះម៉ូតូបង្កអុកឡុកតាមទីសាធាណះយកដុំថ្មគប់មកលើអាវុធហត្ថម្នាក់បណ្តាលឲ្យរបួសធ្ងន់…!!!

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង១ក្រុមមានគ្នា១០នាក់ចិត្តសាហាវជិះម៉ូតូបង្កអុកឡុកតាមទីសាធាណះយកដុំថ្មគប់មកលើអាវុធហត្ថម្នាក់បណ្តាលឲ្យរបួសធ្ងន់ ពេលកំពុងសួរជនរងគ្រោះ ដែលជនសង្ស័យបង្ក ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងប្រតិបត្តិការកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ចំណែក៨នាក់ទៀតគេចខ្លួនបាត់ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ខាងត្បូងផ្លូវចូលមជ្ឈមណ្ឌលកំសាន្តផ្សារហ៊ុយឡេង ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់បានបញ្ជូនមកទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេងបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានជនរងគ្រោះម្នាក់បានរត់មកប្តឹងកងរាជអាវុធហត្ថមិនទាន់បានសួរនាំអីផងស្រាប់តែជនបង្កមានគ្នា១០នាក់ជិះម៉ូតូ៤គ្រឿងមកឈប់កន្លែងកងរាជអាវុធហត្ថ សួរនាំ ហើយក៏បានធ្វើសកម្មភាពយកដុំថ្មគប់មកលើសមត្ថកិច្ច ម្នាក់បណ្តាលឲ្យរងរបួសត្រូវសុះពេញខ្លួនសន្លប់នៅកន្លែងកើតហេតុដោយរបួសធ្ងន់ពេក ក៏បានបញ្ជូនទៅប្រទេសថៃ ដើម្បីសង្គ្រោះបន្ទាន់។ក្រោយមកទៀតទើបមានកំលាំងកងរាជអាវុធជាច្រើននាក់បានធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កបាន២នាក់១មានឈ្មោះ ផុន ភារិន ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២មានឈ្មោះ ពៅ បញ្ញា ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ទោ ព្រហ្ម ថេងបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ២នាក់ខាងលើបានឆ្លើយសារភាពថា ក្នុងពេលកើតហេតុពួកគេពិតជានៅជាមួយក្រុមក្មេងទំនើង១ក្រុមដែលបង្កអំពើហ្សាខាងលើពិតប្រាកដមែន ដោយសារតែជនបង្កទាំងអស់ ចូលចិត្តជិះម៉ូតូបង្កអុកឡុកនៅពេលយប់ឲ្យតែខ្នើសចិត្តវ៉ៃប្រាវតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទវ៉ៃមនុស្សដោយវត្ថុរឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ចំណែកបក្សពួកទាំង៨នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកញាត់គុកឲ្យទាល់តែបាននៅពេលឆាប់ៗខាងមុខនេះ។

អត្ថបទដែលជាប់ទាក់ទង