បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបុទុមសាគរ

កោះកុង: យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១.១០នាទីរសៀល នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ រវាងរថយន្ត និង ម៉ូតូ ត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ជិតគល់ស្ពានអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។

បើតាមការលើកឡើងពីសមត្ថកិច្ចថា ហេតុការគ្រោះថ្នាក់់ខាងលើបានបង្ករឡើងដោយរថយន្ត ០១ គ្រឿង ម៉ាក Land cruser ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R ៩៧៩៨ បើកបរដោយឈ្មោះ ផន ឆៃហួត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ័្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានបុកម៉ូតូ ០១គ្រឿង ម៉ាក Honda ឆ្នាំ២០១៨ ពណ៌ខ្មៅ ( គ្មានស្លាកលេខ ) បើកបរដោយឈ្មោះ ហាង ហាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ( ស្លាប់នៅកន្លែងកើតហេតុ ) សមត្ថកិច្ចអោយដឹងទៀតថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ចរាចរនេះ គឺដោយសារតែអ្នកបើកបរធ្វើប្រហែសខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនបង្ក និងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ ដើម្បីរង់ចាំការដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង