នោះវីវរហើយ ! យករថយន្តស្លាកលេខរដ្ឋមកហែបក្ស

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ខាង​ខុ​ទ្ធ​កាល័យ​គណបក្ស​បាន​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រសួង​នានា​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​អ្នក​ដែល​ប្រើប្រាស់​រថយន្ត​មាន​ស្លាក​លេខ​រដ្ឋ​មក​ហែ​ក្បួន​គណបក្ស​។ ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ប​ង្កោះ​រូប​រថយន្ត​ចំនួន​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ នគរ​បាល 2.0996 បាន​បិទ​ស្លាក​សញ្ញា គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2.7541 ក៏​បាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​គ្នា​ដែរ​។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត និង​ក្រមសីលធម៌​គោលការណ៍ និង​នីតិវិធី​របស់ (​គជ​ប​) បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​សម្ភារ និង​មធ្យោបាយ​របស់​រដ្ឋ​។ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ណែនាំ និង​រំលឹក​ដាស់តឿន​ដល់​ថ្នាក់​ក្រោម​ទាំងអស់​ឲ្យ​គោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​មិន​កាន់ជើង​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​ទេ​។ លោក​បន្ថែម​ថា ករណី​នេះ​ខុ​ទ្ធ​កាល័យ​គណបក្ស​បាន​ទាក់ទង​ទៅ​(​គជ​ប​) និង​ក្រសួង​ពាក់ព័ន្ធ​រួច​ហើយ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​នេះ​មក​ណែនាំ និង​ពិន័យ​តាម​គោលការណ៍​ច្បាប់ កុំ​ឲ្យ​ដោយសារ​តែ​បុគ្គល​មួយ​នាក់ ឬ​ពីរ​នាក់​នាំ​ឲ្យ​ខូច​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងមូល មិន​បាន​ទេ​។

លោក​បញ្ជាក់​ថា​«​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​គ្រប់​សមាជិក​សមាជិកា​គណបក្ស​កុំ​ធ្វើ​អ្វី​ខុសច្បាប់​ឲ្យ​សោះ​។ ក្នុង​ករណី​មានការ​ប្រព្រឹត្ត​ខុសច្បាប់​នោះ​មិន​អាច​ថា​ជា​ការ​ខុស​ដោយ​អ​ចេតនា​ទេ គឺជា​ចេតនា​តែ​ម្តង​មិន​អាច​ដោះសារ​យករួចខ្លួន​បាន​ទេ​។ សូម​អស់លោក​កុំ​ប្រព្រឹត្ត​អ្វី​នាំ​ឲ្យ​ខូច​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ឲ្យ​សោះ​» ។ នៅ​ថ្ងៃ​ដដែល​លោក ខៀវ កាញ​ឫទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សរសេរ​លើ​បណ្តាញ​សង្គម​អម ដោយ​រូប​រថយន្ត​បញ្ជាក់​ថា « មនុស្ស​ល្ងង់ខ្លៅ​នាំ​គេ​ប្រមាថ​ដល់​បក្ស​»​។

ដោយឡែក​សម្តេច​តេ​ជោ​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា គណបក្ស​ដែល​មាន​បងប្អូន​ខ្មែរឥស្លាម​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​ច្រើន​ជាងគេ​បំផុត​មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស គឺ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ សេរីភាព​ជ្រើសរើស​ជំនឿ​សាសនា​ដែល​ខ្លួន​ពេញចិត្ត​។ មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស ទោះបី​ពលរដ្ឋ​មាន​ជំនឿ សាសនា​ខុស​គ្នា​ក៏​ដោយ គឺ​អាច​រួម​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព​។ អរគុណ​បងប្អូន​ខ្មែរឥស្លាម​ដែល​តែងតែ​គាំទ្រ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន តាំងពី​ដើម​រហូត​មក​៕

អត្ថបទដែលជាប់ទាក់ទង