ឃ្លាំងផ្ទុកឈើដ៍ធំមួយកន្លែងត្រូវបានកម្លាំងសមត្តកិច្ចចម្រុះចុះធ្វើការបង្រ្កាបបាន
(ខេត្តរតនៈគិរី)៖ ឈើប្រណិតប្រភេទ ឈើកកោះ ដែលមានមុខកាត់ ២៥ឃ្លុំ ប្រវែង១.២ម៉ែត្រ រាប់រយកំណាត់ ដែលត្រូវបានក្រុមឈ្មួញប្រមូលទិញពីក្រុមដឹកតាមម៉ូតូនិងរថយន្តយកមកស្តុកទុកក្នុងឃ្លាំងមួយ កន្លែងដោយខុសច្បាប់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី។
កម្លាំងសមត្ថកិច្ចចម្រុះរួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំង ជំនាញរដ្ឋបាលព្រៃឈើ កម្លាំងអធិការ កម្លាំងប៉ុស្តិ៍ដែលដឹកនាំដោយលោកជា ពេជ្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានធ្វើការចុះបង្រ្កាបបានកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់នៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៩។
ក្រោយហេតុការណ៍ចុះបង្ក្រាបនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្រុងបានលុងបានលើកឡើងថានេះជាករណីបង្រ្កាប ជាទ្រង់ទ្រាយធំលើកទី១ហើយដែលក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយ:កន្លងមកនេះ បែរជាមានមេឈ្មួញថ្លើមធំហ៊ានលួចលាក់ប្រមូលទិញឈើ ដោយខុសច្បាប់យកមកស្តុកទុកក្នុងឃ្លាំងខាងលើក្នុងគោលបំណងរងចាំឱកាសល្អដើម្បីដឹកចេញយកទៅលក់បន្តនៅប្រទេសវៀតណាម។ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា រឺក៏មេឈ្មួញដែលប្រហើរហ៊ានប្រមូលទិញឈើប្រណីតទាំងនោះ អាងមានខ្នងបង្អែក នៅពីក្រោយខ្នង បានជាហ៊ានប្រមូលទិញឈើយកមកលាក់ស្តុកទុកក្នុងឃ្លាំងនៅកណ្តាលក្រុងបានលុងបែរជា សមត្ថកិច្ចធ្វើមិនដឹងមិនលឺ ជាពិសេសនោះ គឺផ្នែករដ្ឋបាលព្រៃឈើដែលមានលោក ជា កុណារ៉ា ជានាយផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានលុង គឺលោក លីសុផាន។
ក្នុងហេតុការណ៍បង្រ្កាបឈើដោយខុសច្បាប់នេះផងដែរ ត្រូវបានម្ចាស់ផ្ទះចាក់សោរផ្ទះនិងឃ្លាំងរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះមកដល់ ។បច្ចុប្បន្នឈើខុសច្បាប់ទាំងនោះត្រូវបានសមត្ថកិច្ចរឹបអូសដឹកជញ្ជូន យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីស្វែងរកម្ចាស់អោយចូលខ្លួនមកដោះ ស្រាយទៅតាមផ្លូវច្បាប់ស្តីពីព្រៃឈើនិងកសាងសុំណំរឿងដើម្បីបញ្ជូនទៅតុលាការ។