ឃាត់ខ្លួនក្រុមចោរកាច់កម៉ូតូ​ ០២នាក់​ នៅក្រុងច្បារមន

កំពង់ស្ពឺ​ ៖ កាលវេលាម៉ោង០១ និង១០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុង បានចេញល្បាតនៅលេីផ្លូវជាតិលេខ៤ មកដល់ចំណុចមុខមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន កម្លាំងមូលដ្ឋានក្រុងច្បារមន បានប្រទះ​ និងឃាត់ខ្លួនក្រុមកាច់កម៉ូតូ​ បានចំនួន​ ០២នាក់​ មានឈ្មោះដូចខាងក្រោម៖

-ទី១.​ ឈ្មោះ ផាន សុខហេងគង់ ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

-២.​ ឈ្មោះ រ៉េត សុធារុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសម្ភារៈ រួមមាន​ម៉ូតូចំនួន​ ០២គ្រឿង​ ៖​

-១.​ ម៉ូតូម៉ាកសង់១២៥​ សេរីឆ្នាំ២០១០​ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង 1C-1717​

-២.​ ម៉ូតូម៉ាកNex ពណ៌លឿង សេរី២០១៥ ផ្លាកលេខ​ ភ្នំពេញ 1CB-6118 (ម៉ូតូទាំងពីរគ្រឿងនេះ​ មានស្នាមកាច់កទាំងអស់) រួមទាំងសម្ភារៈកាច់កម៉ូតូ​ ០១ផងដែរ ។

បច្ចុប្បន្ន​ ជនសង្ស័យ រួមទាំងវត្ថុតាងសម្ភារៈទាំងអស់​ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង