សមត្ថកិច្ចចុះបង្រ្កាបបានហេីយ​ ករណីជនសង្ស័យផ្ទុះអាវុធបាញ់តដៃជាមួយកំម្លាំងនគរបាល​ នៅស្រុកបាទី

តាកែវ៖​ បេីយោងតាមការឲ្យដឹងពី​ លោក​ ភួន​ ឈីម​ អភិបាលស្រុកបាទី​ បានបញ្ជាក់ថា​ វេលាម៉ោងជាង​៤រសៀលថ្ងៃទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៩​ កំម្លាំងនគរបាលក្រសួងមហា​ផ្ទៃ សហការជាមួយ​ កំម្លាំងនគរបាល​ស្នងការដ្ឋាននគរបាលខេត្ត តាកែវ​ ដឹកនាំបញ្ជាផ្ទាល់ដោយ​ លោកឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្ត​ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ​ នៅភូមិក្រាំងក្រចាង​ ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ដោយកំម្លាំងជំនាញបានប្រេីប្រាស់គ្រប់មធ្យោបាយ​ ខណៈនេះយេីងធ្វេីការបង្រ្កាបបានហេីយ​ ធ្វេីការឃាតខ្លួនជនសង្ស័យបាន​ ២នាក់​ _យឹម វន្នី (ហៅក្រៅលិ) ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ _ រួមនឹងដកហូតវត្ថុតាងមាន​ កាំភ្លេីងខ្លី១ដេីម​ ដាវសឈម៉ូរៃ២ដេីម​ ទូរស័ព្ទ​៤គ្រឿង​ ស្នាប់ដៃ១​ នឹងដកហូតបានថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន​កំម្លាំងជំនាញកំពុងនាំខ្លួនជនសង្ស័យមកកាន់ស្នងការនគរបាលខេត្ត​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត​ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង