លោកតាអាយុជាង៨០ឆ្នាំបាត់ពីផ្ទះ៨ថ្ងៃ ពេលប្រទះឃើញសាកសពបានស្អុយរលួយបាត់ទៅហើយ
កោះកុង : នៅវេលាម៉ោង ១១ និង ៣០ នាទី នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចុះពិនិត្យសាកសពលោកតាម្នាក់ត្រង់ចំណុចដីឡូត៍ជិតប៉ុស្តិ៍ព្រំដែន ១៩៩ ក្បែរជើងភ្នំវាលស្បូវបាំងជិត ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមត្ថកិច្ចបានលើកឡើងថា តាមការស្រាវជ្រាវ ឃើញថាសាកសពមានឈ្មោះ ហោ ហៀត ភេទប្រុស អាយុ ៦៥ ឆ្នាំ ជាជនពិការ និង មានជំងឺប្រចាំកាយ ហើយបានរស់នៅជាមួយកូន ។
សមត្ថកិច្ចបន្តថាក្រោយការពិនិត្យឃើញថាមានសភាពស្អុយរលួយប្រហែលជាបានស្លាប់ជាច្រើនថ្ងៃមកហើយ តាមការពិនិត្យពីស្ថានភាពនៃការស្លាប់របស់ជនរងគ្រោះអាចបណ្ដាលមកពីខ្យល់គឲ្យដួលសន្លប់នៅនឹងកន្លែងកើតហេតុ ដោយពុំមានមនុស្សឃើញ ទើបបណ្តាលអោយជនរងគ្រោះស្លាប់បែបនេះ ហើយកូនរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាជនរងគ្រោះបានបាត់ពីផ្ទះអស់រយះពេល៨ថ្ងៃមកហើយ ។
ក្រោយការពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សំណជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕