ទីតាំងហ្គេមបាញ់ត្រីនៅវត្តក្រោយវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល តែបេីកលែងយ៉ាងរលូន សង្ស័យថាម្ចាស់ទីតាំងត្រូវរូវគ្នាជាមួយអាជ្ញាធរ
ភ្នំពេញ៖ ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រីមួយកន្លែងកំពុងទទួលស្វាគមន៍ក្រុមក្មេងទំនើងញៀនល្បែងចូលលេងជាហូរហែរទាំងយប់ទាំងថ្ងៃ ដែលមានទីតាំង ក្រោយវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោលសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ ។ បទបញ្ជារបស់ លោក ស្នងការ រាជធានី ភ្នំពេញ ថ្មីប្រកាសក្ដែងៗថាលុប បំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ ខណ្ឌហាក់សាបដូចទឹក ទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រីកំពុង បើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើតសង្ស័យ តែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយ លោកអភិបាលខណ្ឌ និង លោកអធិការខណ្ឌមានជ័យហើយមើលទៅ ។ បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងបនល្បែងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។ ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។ គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ៕