ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ​ បានចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលល្បាតនាពេលយប់​ ត្រូវបានគេបង្កហិង្សាចេតនាយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង ១ និង៣០ នាទីនៅចំណុចផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាដោយចេតនា មកលើសមត្ថកិច្ច កើត ឡើងចំនួនមួយលើក បង្កឡើងដោយជន សង្ស័យ៤ នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងដុំថ្ម។ជនសង្ស័យរួមមាន៖

-ជនសង្ស័យទី១ ឈ្មោះ ផាន ស្រៀង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលលូប្រាំ។

-ជនសង្ស័យទី២ឈ្មោះ ថាន វិស្រូ អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ។

-ជនសង្ស័យទី៣ឈ្មោះ ចាន់ ចាវ ២៥ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។

-ជនសង្ស័យទី៤ ឈ្មោះ ផូ ហឿន ភេទប្រុសអាយុ២១ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។

ចំណែកឯជនរងគ្រោះរួមមាន៖

-ជនរងគ្រោះទី១មានឈ្មោះ លីន ឃឿន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ។

-ជនរងគ្រោះទី២ឈ្មោះ ភួង ចាន់ណា ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រូវស្មងជើង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជយ័ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្រោយពីរការចុះសួរសុខទុកឯកឧត្ដម ឧត្ដមសេនីយ៍ស ថេត និងក្រុមការងារបានឧបត្ថម្ភនូវថវិកា និងសម្ភារ:មួយចំនួនជូនដល់មន្ត្រីនគរបាលរងរបួសនៅពេលចុះបំពេញបេសកម្ម។

អត្ថបទដែលជាប់ទាក់ទង