អភិបាលខេត្តរតនគិរីធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុកឃុំនិងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទឲ្យលុបបំបាត់នូវអំពើពុករលួយ
ខេត្តរតនគិរី÷ ថ្លែងក្នុងពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច ជូនមន្ត្រីរាជការ ចំនួន ០២រូប នៅរដ្ឋបាលសាលាស្រុកអូរជុំនាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៩ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលបានអញ្ចើញចូលរួមជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ប្រគល់ត្រាសេចក្តីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចជូនអភិបាលស្រុកអូរជុំ ចំនួនពីររូបតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលលេខ៤១៩អនក្រត.ត ចុះថ្ងៃទី៩ខែមេសាឆ្នាំ២០១៩ ដោយសម្រេច: .ផ្ទេរភារកិច្ច លោកស្រី ហឿង ឃឿង ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ពីអភិបាលស្រុកអូរជុំឲ្យទៅបម្រើការងារនៅសាលាខេត្តរតនគិរី។ .តែងតាំងលោក ធូ ឃឿ ឋានន្តរស័ក្តិថ្នាក់លេខ៤ ចូលកាន់មុខដំណែងជាអភិបាលស្រុកអូរជុំ ខេត្តរតនគិរី។ សង្កត់ធ្ងន់អំពីបញ្ហាសន្តិសុខសង្គមនិងចរាចរណ៍ សេវារដ្ឋបាលសាធារណះ អាជ្ញាធរស្រុកឃុំនិងកងកម្លាំងសមត្ថកិច្ចជាបន្លាក្នុងកែវភ្នែកនៃសង្គម ត្រូវសហការរួមគ្នាលុបបំបាត់នូវអំពើពុករលួយនិងការធ្វើចរាចរណ៍ គ្រឿងញៀន ល្បែងសុីសង ក្មេងទំនើងនិងបទល្មើសផ្សេងៗជាដើម។ល។ ជាងនេះទៅទៀតក៍ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសាធារណះផងដែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សា ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការសាលាស្រុកជាច្រើនរូបទៀត ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៤១៩ អនក្រ ត.ត ចុះថ្ងៃទី៩ ខែមេសាឆ្នាំ២០១៩ សម្រេចធ្វើការផ្ទេរភារកិច្ច លោកស្រី ហឿង ឃឿង ឋានន្តរស័ក្តអនុមន្រ្តីថ្នាក់លេខ៣ ពី អភិបាលស្រុកអូរជុំ អោយទៅបម្រើការងារនៅសាលាខេត្តរតនគិរី តែងតាំងលោក ធូ ឃឿ ឋានន្តរស័ក្តវរមន្ត្តីថ្នាក់លេខ៤ អោយកាន់មុខតំណែងជាអភិបាលស្រុកអូរជុំ ខេត្តរតនគិរី។ បន្ទាប់ពីគណៈអធិបតីប្រគល់សេចក្តីប្រកាស និងការធ្វើប្តេជ្ញាចិត្តរបស់អភិបាលស្រុកអូរជុំ ដែលទើបប្រកាសតែងតាំងរួចមករួចមក លោក ថង សាវុន បាន លើកឡើងថានេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាលពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ សំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុកត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំង សរុប សំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរ ស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរណ៍គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទ ល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសាធារណៈ ។ លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីដែលទើបបានផ្ទេរ និង ទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ជាពិសេសមិនត្រូវពាក់ព័ន្ធចូលរួមប្រព្រឹត្តិបទល្មើស នានាឡើយ ហើយបើមានត្រូវប្រឈមមុខនឹងច្បាប់ដោយ មិនមានការលើកលែងនោះឡើុយ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាយ និងគោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាស្រុកដោយប្រកាន់ខ្ជាប់នូវគោល ការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈគឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និងការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕ សាវ័ន