ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យកិច្ចការងារដែលបានអនុវត្តរយៈពេលកន្លង និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត

កំពង់ធំ​ ៖​ ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារ ដែលបានអនុវត្តរយៈពេលកន្លង​ និងផ្សព្វផ្សាយ ប្រគល់ភារកិច្ចមួយចំនួន ជូនចំពោះលោក លោកស្រីស្នងការរង ដើម្បីយកទៅអនុវត្ត នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​ ដោយមានការអញ្ជើញចូលរួមលោក លោកស្រីស្នងការរង លោកអនុផែន លោកនាយការិយាល័យ ចូលរួមប្រមាណ ៤៦ នាក់ ស្រី ០១ នាក់។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោក លោកស្រីស្នងការរងទាំង ១២ ផែន និងលោក នាយការិយាល័យទាំង ៣២ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នូវការប្រកាន់ភ្ជាប់វិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់។ ព្រមទាំងប្រមូលផ្ដុំ គ្រប់គ្រង ត្រួតពិនិត្យមន្ត្រីនគរបាល ក្រោមឱវាទរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ​ ដោយមានវត្តមាន និងបញ្ជីវត្តមានរបស់មន្ត្រីនគរបាល ត្រឹមត្រូវច្បាស់លាស់ដូចជា ក្នុងការចូលរួមគោរពទង់ជាតិ ការចូលរួមបំពេញកិច្ចការងារជំនាញជាប្រចាំថ្ងៃ និងវេនប្រចាំការ ២៤ម៉ោង​ លើ ២៤ម៉ោង ដើម្បីត្រៀមកងកម្លាំងរង់ចាំអនុវត្ត នូវគោលការណ៍ និងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមបំពេញបេសកកម្ម ក្នុងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម​ ធានាសុវត្ថិភាពល្អ ជូនថ្នាក់ដឹកនាំ និងប្រទេសជាតិ ព្រមទាំងបានត្រៀមលក្ខណៈរួចជាស្រេច កិច្ចអន្តរាគមន៍សង្គ្រោះ ដល់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋ រងគ្រោះក្នុងហេតុការណ៍ណាមួយដែលអាចកើតឡើងជាចៃដន្យ និងរងគ្រោះដោយគ្រឿធម្មជាតិជាដើម ៕

អត្ថបទដែលជាប់ទាក់ទង