មិននឹកស្មានថា ប្រាក់កញ្ចប់ថវិការជាតិសម្រាប់អភិវឌ្ឍន៍នៅខេត្តឧត្ដរមានជ័យ តាមរយះមន្ទីរតនាគារ សុំចែកគ្នាចាយបានងាយៗអញ្ចឹងសោះ
ខេត្តឧត្ដរមានជ័យ÷ មិននឹកស្មានថាកញ្ចប់ថវិការជាតិ សំរាប់ធ្វើការអភិវឌ្ឍន៍នៅតាមមន្ទីជុំវិញខេត្ដ និងឃុំសង្កាត់ តាមរយះមន្ទីរតនាគា ខេត្តឧត្ដរមានជ័យ សុំចែកគ្នាចាយតាមតែអំពើចិត្តអញ្ចឹងសោះ ដែល ធ្វើអោយបាត់បង់ចំនួនទឹកប្រាក់កញ្ចប់ថវិការជាតិដែលបានកំណត់សំរាប់ធ្វើការ អភិវឌ្ឍន៍ នេះជាការឃុបឃិត និងប្រព្រឹត្ត អំពើរពុករលួយធ្ងន់ធ្ងរ។ លោកទូច គន្ធា ប្រធានមន្ទីរតនាគា ខេត្តឧត្ដរមានជ័យ បានអោយដឹងកាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩ ប្រាក់កញ្ចប់ថវិការជាតិសម្រាប់ធ្វើការអភិវឌ្ឍន៍ នៅខេត្តឧត្ដរមានជ័យ តាមមន្ទីជុំវិញខេត្តឃុំសង្កាត់ អាចសុំគេចាយបានតាមមនោសញ្ចេតនា មិនមែនកាត់៣%ដូចការចោទប្រកាន់នោះទេ។ លោកទូច គន្ធា បានបញ្ជាក់ថាវាជារឿងមិនសំហេតុផលទល់តែសោះចំពោះការចោទប្រកាន់មកលើរូបលោក ការបែកធ្លាយក្នុងការកាត់ទឹកប្រាក់ ៣% ក្នុងចំនួនទឹកប្រាក់អភិវឌ្ឍន៍របស់ជាតិ សម្រាប់មន្ទីពាក់ពន្ធ័ ជុំវិញខេត្ត ឃុំសង្កាត់ នៅក្នុងខេត្តឧត្ដរមានជ័យទាំងមូល ។ ពីព្រោះកន្លងទៅគឺលោកបានសុំគេចាយតាមមនោសញ្ចេតនាបាន គេអោយប៉ុន្មានយកប៉ុន្នឹង មិនបានកាត់ប្រាក់៣%នោះទេ។ ការទទួលកញ្ចប់ថវិកាយកទៅធ្វើការ អភិវឌ្ឍន៍នៅតាមបណ្ដា អង្គភាពផ្សេងៗ ហើយយកមកសុំចែកគ្នាចាយបែបអនាធិបតេយ្យបែបនេះ វាបានធ្វើអោយបាត់បង់ទឹកប្រាក់ដែលរដ្ឋបានកំណត់ ដែលជាអំពើឃុបឃិត ប្រព្រឹត្តអំពើពុករលួយអោយច្បាស់ក្រឡែតនៅនិងភ្នែក។ ដែលកម្មភាពទាំងនេះសង្ស័យកើតឡើងច្រើនឆ្នាំហើយមើលទៅទើបមានការបែកធ្លាយតាមរយ:ការបកស្រាយរបស់លោក ទូច គន្ធា ប្រធានមន្ទីរតនាគា ខេត្តឧត្ដរមានជ័យ៕ប៉ែន នួន