ខ្យល់កន្រ្តាក់វាយបំផ្លាញសាលប្រជុំអាគារមហោស្រប​ ០១ខ្នង ផ្ទះគំរូ​ ០៦ខ្នង​ ដួលដល់ដី រួមនិងផ្ទះគំរូរាប់សិបខ្នងទៀត​ របើកក្បឿងរប៉ាត់រប៉ាយ

ព្រះវិហារ​ ៖ ​កាលពីល្ងាចថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩​ ផ្ទះរបបគំរូសម្តេចតេជោ​ ផ្តល់ជូនកងទ័ពចំនួន​ ៧២ខ្នង បានរងការរបើកក្បឿងរប៉ាត់រប៉ាយ ស្របពេលជាមួយសាលប្រជុំអាគារមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មួយខ្នងទំហំ​ ៣០×៥០ម៉ែត្រ រួមនិងផ្ទះគំរូកងទ័ពចំនួន​ ០២ខ្នង រលំដួលដល់ដីទាំងស្រុង ដោយសារខ្យល់កន្រ្តាក់ លាយឡំភ្លៀងផ្គររន្ទះវាយបំផ្លាញ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ផ្ទះរបបគំរូគ្រួសារកងទ័ព​ ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់សរុប​ ៧៥ខ្នង ក្នុងនោះរួមមាន ផ្ទះរបបគំរូគ្រួសារទ័ព កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ចំនួន​ ០២ខ្នង​ រលំដល់ដី និង៤៦ខ្នងរបើកក្បឿង និងផ្ទះរបបគំរូគ្រួសារទ័ពកងពលលេខ១ ចំនួន​ ៤ខ្នង​រលំដួលដល់ដី និងផ្ទះមួយចំនួនទៀតរបើកដំបូល ស្របពេលជាមួយសាលប្រជុំអាគារមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មួយខ្នងទំហំ​ ៣០×៥០ម៉ែត្រ រួមនិងផ្ទះគំរូកងទ័ពចំនួន​ ២៦ខ្នង របើកក្បឿងរប៉ាត់រប៉ាយដោយសារខ្យល់កន្រ្តាក់ លាយឡំភ្លៀងផ្គររន្ទះនេះផងដែរ​ ៕

 

អត្ថបទដែលជាប់ទាក់ទង