គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តម៉ាកសាំយ៉ុងបណ្តាលអោយ…

បាត់ដំបង៖ វេលាម៉ោង១៥:២០នាទីថ្ងៃ២៨ /ខែមេសារ/ ឆ្នាំ២០១៩ តាបណ្តោយ ផ្លូវជាតិ៥ចំនុចអូរតាមៀវ ក្រុម១២ ភូមិកកោះ ឃំុកកោះ ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តម៉ាកសាំយ៉ុង ពណ៌សពាក់ផ្លាកលេខភ្នំពេញ ២AH៥០៤៨។ អ្នកបើកបរឈ្មោះ ច្រឹក ទិត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររស់នៅភូមិតានេស ឃំុរលៀប្អៀ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរ ទិសដៅភ្នំពេញ បាត់ដំបង(ស្របគ្នា)មក ដល់ចំនុចខាងលើបានបុកពីក្រោយរថយន្តម៉ាកសាំយ៉ុងពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ២V៩៦០៤ អ្នកបើកបរឈ្មោះ អំ ជៀន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើកបររស់នៅភូមិម្នង ឃំុជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ខណៈពេលម្ចាស់រថ យន្តឈប់មើលអីវ៉ាន់ផ្នែកខាងក្រោយ បណ្តាលឱ្យស្លាប់០១ នាក់ របួស០៣នាក់ ១ ឈ្មោះ អំ ជៀន អ្នកបើក បរ(ស្លាប់) ២ ឈ្មោះ គីម អ៑ន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកម្មករ របួសស្រាល ។ ៣ ឈ្មោះ ឆន វីរៈ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរកម្មកររបួសស្រាលអ្នកទាំង២រស់នៅភូមិពពេល ឃំុត្រស់ ស្រុករមាស់ហែកខេត្តសា្វយ រៀង ។ ៤ មិនស្គាល់អត្តសញ្ញាណ របួស ធ្ងន់(បញ្ជូនទៅពេទ្យខេត្តបាត់ ដំបង ។ សាកសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីអ្នករបួសបញ្ជូនទៅសម្រាកព្យា បាលនៅមន្ទីរពេទ្យបង្អែកស្រុកមោង និងពេទ្យខេត្ត ចំណែករថយន្ត រក្សាទុកនៅអធិការនគរបាលស្រុក ។

អត្ថបទដែលជាប់ទាក់ទង