មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងនូវការកោតសសើរចំពោះពលរដ្ឋខេត្ត ស្វាយរៀងដែលបន្តប្រពៃណីគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់តំណាក់កាល

ស្វាយរៀង៖ គណបក្សប្រជាជនកម្ពុជា រឹងមាំមកដល់បច្ចុប្បន្ន អាស្រយ័លើការដឹកនាំដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំ និងថ្នាក់ ដឹកនាំបក្សនៅគ្រប់ឋានុក្រមគណបក្ស ប្រកបដោយឆន្ទះទទួលខុសត្រូវចំពោះលើក ជោគវាសនាប្រទេសជាតិ និង ពលរដ្ឋ ប្រាកដនិយម ឈរលើគោលការ ប្រជាធិបតេយ្យ និងមិន ប្រកាន់និន្នការគណបក្សនយោបាយ ផ្សះផ្សារជាតិ ឆ្ពោះទៅកាន់ សន្តិភាព នៅលើផ្ទៃប្រទេស ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម គិន ឆេងលី ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គរស ឃុំស្វាយ យា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថ្ងៃ ទី២៧ខែមេសាឆ្នាំ២០១៩នេះ បានថ្លែងនូវការដឹងគុណ ​យ៉ាងជ្រាលជ្រៅចំពោះ រណសិរ្យសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្ន រណសិរ្យសាមគ្គីអភិវឌ្ឃន៏មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពជា បានផ្សះផ្សារស្វែង សន្តិភាព ជូនជាតិមាតុភូមិ និងពលរដ្ឋមកដល់បច្ចប្បន្ន ប្រកបដោយការលះបង់អាយុជីវិត វិរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់និន្នការ ហើយបន្តធ្វើការអភិវឌ្ឃន៏ប្រទេសជាតិនៅលើគ្រប់វិសយ័ ពិសេសវិសយ័សាសនា ដែលជា សាសនា របស់រដ្ឋ ។ គណបក្សប្រជាជនកម្ពុជា ជាបុព្វការីជនរបស់ពលរដ្ឋកម្ពុជា ដែលបានគិតគូររក្សា សន្តិភាព ស្ថេរភាព ជូនប្រទេសជាតិ នៅគ្រប់តំណាក់កាល ដោយគុណបំណាច់ខាងលើនេះហើយ បានតែរហូត មកដល់ បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំផ្នែក នយោបាយ និង សេដ្ឋកិច្ច នៅតែមាន ប្រជាប្រីយភាព តាមរយះផ្តល់ទំនុបទុកចិត្តពីពលរដ្ឋ អោយ គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិ ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានសំដែងអំណរ គុណចំពោះពលរដ្ឋ ខេត្តស្វាយរៀងយ៉ាងដូច្នេះថា ។ សំឡេង ក្នុងនាមទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឯកឧត្តម គិន ឆេងលី តាមរយះការជួបជុំបុណ្យឆ្លងសមិទ្ធផលនានា នៅ ថ្ងៃនេះ បានអំពាវនាវដល់ ព្រះសង្ឃ ពលរដ្ឋ បន្តពូនផ្តុំរក្សា ស្ថេរភាព សុវតិភាព សន្តិសុខ មូលដ្ឋានអោយបានរឹងមាំ តាមរយះ មិនចូលរួមធ្វើអ្វីដែលច្បាប់បានហាមឃាត់ ប្រឆាំងគ្រប់ឧបាយកល របស់គណបក្សនយោបាយជ្រុលនិយម ឬ អង្គការសង្គម ស៊ីវិលណាដែលទំនោរទៅរកការប្រឆាំងនិងការដឹកនាំរបស់គណបក្ស និងរាជរដ្ឋភិបាល កម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បន្តអប់រំ កូន ចៅ គ្រួសារ គោរព ច្បាប់ បញ្ជៀសការប្រើប្រាស់គ្រឿងញៀន លុបបំបាត់ ហឹង្សាគ្រួសារ និងសង្គមជាតិ ដោយឈរលើគោល ការផ្សះផ្សារគ្នាដោយសន្តិវិធី ។ ផ្សារភ្ជាប់ក្នុងពិធីឆ្លងសមិទ្ធផលនៅឧិកាសនោះ ឯកឧត្តម គិន ឆេងលី និងលោកជំទាវ បានប្រគេនបច្ចយ័ ចូលបុណ្យ ជូនកំលាំងការពារ ជូនសាលាស្រុក សាលាឃុំ ជូន លោកគ្រូអ្នក គ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងពលរដ្ឋ សរុបចំនួន ២៥.២៣៥.០០០រៀល ៕ ​​​​​​​​​​
អត្ថបទដែលជាប់ទាក់ទង